Connect with us

សន្តិសុខសង្គម

ផ្អើល​សមត្ថកិច្ច​អស់​មួយ​ខណ្ឌទួលគោក ឮ​សម្លេង​បាញ់ ស្មានថា​ជា​កាំភ្លើង​គ្រាប់​ពិត តាម​ពិតជា​កាំភ្លើង​ផាវ​សោះ

បានផុស

នៅ

ភ្នំពេញ ៖ នគរបាល​ខណ្ឌទួលគោក សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​មាន​សតិ​មិនល្អ ក្រោយ​ធ្វើ​ការ​យក​កាំភ្លើង​ផាវ​បាញ់​ផ្អើល ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ទឹកល្អក់​៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ បង្ក​ភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​០៤ នឹង ៤៥​នាទី​រសៀល​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១​ប៊េ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ដែលមាន​សតិ​មិនល្អ​មានឈ្មោះ ធី អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ 56 ផ្លូវ​21B ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ ជនសង្ស័យ​ដែល​មាន​សតិ​មិនល្អ​រូប​នោះ​តែងតែ ដើរ​កាន់​កូនកាំបិត​ចិត​ផ្លែ រក​ចាក់​អ្នក​រស់នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកល្អក់​៣ ជារឿយៗ ។ រហូតមកដល់​ថ្ងៃនេះ​ប្រជាពលរដ្ឋ​បានឃើញ ជនសង្ស័យ​ខាងលើ​មិនដឹង​ជា​បាន កាំភ្លើង​មកពីណា​នោះទេ បាន​បាញ់​ឡើងលើ​ជាច្រើន​គ្រាប់ រួច​ជនសង្ស័យ​ខាងលើ​ក៏បាន​រត់​ចូល​ផ្ទះ​វិញ​បាត់ ។ ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​ខាង មាន​អារ​ម្ម​ណ៍​ភ័យ​តក់ស្លុត ទើប​សម្រេចចិត្ត​រាយការណ៍ ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​មក​ចុះជួយ​អន្តរា​គម​ន៍។

ប្រភព​ពី​សមត្ថកិច្ច​បា​ន​បញ្ជាក់​ឱ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​បាន​ដំណឹង​ថា ជនសង្ស័យ​មាន​កាំភ្លើង សមត្ថកិច្ច​បាន​នាំ​កម្លាំង​មកដល់​ចំណុចកើតហេតុ រួច​បន្ត​ទាក់ទង​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ដើម្បី​សហការ​ឃាត់​ជនសង្ស័យ​ខាងលើ​រហូត​បានសម្រេច។ ប្រភព​ដដែល​បន្ត​ទៀត​ថា ជាក់ស្តែង​នៅពេល​កម្លាំង​ឃាត់​ជនសង្ស័យ​បាន គឺ​ឆែកឆេរ​ខ្លួន​ជនសង្ស័យ​រួច រកឃើញ​នឹង​ដកហូត​បាន​កាំភ្លើង​ផាវ មិនមែនជា​កាំភ្លើង​ពិត​នោះទេ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ​តាម​នីតិវិធី៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម