សន្តិសុខសង្គម
ស្នងការរាជធានីបង្ហាញមុខក្រុមប្លន់ និងក្រុមឆបោក១៨នាក់ រួមទាំងវត្ថុតាងមួយចំនួន
ក្រុមជនសង្ស័យជាមុខសញ្ញាប្លន់ម៉ូតូ និងឆបោក (ទំលាក់យោងធ្វើជាជ្រុះមាសក្លែង)ចំនួន១៨នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយ បណ្តាលខណ្ឌនានា ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ដោយដកហូតបានអាវុធចំនួន២ដើម រួមទាំងវត្ថុតាងមួយចំនួនទៀត និងធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកបានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខក្រុមជនសង្ស័យសរុប១៨នាក់ជាមុខសញ្ញាក្រុមប្លន់(ប្រើប្រាសើអាវុធ ភ្ជង់គំរាមកំហែងយកម៉ូតូ និងសម្ភារៈ) និងលួចមានស្ថានទម្ងន់ទោស និងក្រុមឆបោក (ធ្វើជាជ្រុះមាសក្លែងក្លាយឆបោកទ្រព្យសម្បត្តិ)ហៅថា ទម្លាក់យោង។
លោកវរសេនីយ៍ឯក អេង សោភា បានបញ្ជាក់អោយដឹងទៀតថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រមាណ៣និង២០នាទី ទៀបភ្លឺ នៅចំណុច ហាងខ្យល់ទន្លេ ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ មានករណីប្លន់ប្រដាប់អាវុធដោយជនសង្ស័យមានគ្នាចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូម៉ាកស្តុបពី ១គ្រឿង ពីជនរងគ្រោះប្រុសស្រី២នាក់ ដែលជិះម៉ូតូធ្វើដំណើរមកពីដើរលេងកម្សាន្ត។ ក្នុងនោះដែរជនសង្ស័យបាន ប្លន់យកម៉ូតូម៉ាកស្កុបពី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1KB-7528 បានសម្រេច និងយកទូរស័ព្ទ២គ្រឿងថែមទៀតផងដែរ។

ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោកព្រះរាជ្ញារង សេង ហៀង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយនគរបាលខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ បើកការស្រាវជ្រាវឈានទៅបង្ក្រាបបានជនសង្ស័យជាបន្តបន្ទាប់ចំនួន១៣នាក់។ ក្នុងនោះមានស្រី៣នាក់ កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ និងដកហូតបានម៉ូតូចំនួន១គ្រឿង និងទូរស័ព្ទចំនួន២គ្រឿង ដែលជារបស់ជនរងគ្រោះ រួមជាមួយអាវុធខ្លី១ដើមម៉ាក ZORAKIមួយដើម និងអាវុធវែង១ដើម ប្រើហ្គាស។

នាយការិយាល័យកម្រិតធ្ងន់ បានបន្តទៀតថា លុះដល់ថ្ងៃទី៦ ខែកក្កដា សមត្ថកិច្ច ជំនាញបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតដែលសរុប ទាំងអស់១៥នាក់ ក្នុងនោះស្រី៣នាក់ ដែលពាក់ព័ន្ធករណី ភ្ជង់គំរាមកំហែងយកម៉ូតូ និងសម្ភារៈនៅថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២៤ និងអំពើលួចមានស្ថានទម្ងន់ទោស(លួចកាច់បំបែកសោក ម៉ូតូ)ចំនួន២ករណី នៅក្នុងភូមិសាស្រ្តសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ជនសង្ស័យទាំង១៥នាក់ ពាក់ព័ន្ធករណីប្លន់ចំនួន១១នាក់ បានកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់។ចំណែក០៤នាក់ទៀតពុំពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន ។

លោកវរៈសេនីយ៍ឯក អេង សោភា បានអោយដឹងទៀតថា ដោយឡែកជនសង្ស័យ ៣នាក់ទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវបង្ក្រាបបានចំនួន៣នាក់ ជាករណីឆបោក ហៅថា ទម្លាក់យោង។
ករណីនេះ ភាគច្រើនជាមុខសញ្ញាចាស់ ដែលក្រុមនេះតែងធ្វើសកម្មភាពតាមទីផ្សារ ឬទីប្រជុំជន ហើយជនសង្ស័យធ្វើជាជ្រុះមាសក្លែងក្លាយនៅមុខជនរងគ្រោះ ហើយលួងលោមជនរងគ្រោះឲ្យទៅកន្លែងស្ងាត់ ដើម្បីដោះយកគ្រឿងអលង្កាពីជនរងគ្រោះ។ បន្ថែមពីនេះ លោកនាយការិយាល័យ ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករកម្មាការីនី សូមមានការប្រយ័ត្ន ដែលនេះជាករណីដដែលៗទេ៕
អត្ថបទ៖ ម៉េង

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?