សន្តិសុខសង្គម
ផ្ដន្ទាទោសឧក្រិដ្ឋជនគ្រឿងញៀន៣នាក់ដាក់ពន្ធនាគារអស់មួយជីវិត ករណីជួញដូរគ្រឿងញៀនជាង១០០គីឡូ
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនសុង នាថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០២៤នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសឧក្រិដ្ឋជនគ្រឿងញៀនជនជាតិឡាវ និងថៃ៣នាក់ ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗអស់មួយជីវិត និងបង្គាប់អោយបង់ប្រាក់ពិន័យក្នុងម្នាក់៨០លានរៀល។

ជនត្រូវចោទទាំង៣នាក់ដែលតុលាការកម្ពុជាសម្រេចផ្ដន្ទាទោស ទី១ឈ្មោះ ចេង វឿត (CHENG VEUT) ភេទប្រុស ជនជាតិឡាវ អាយុ ៣៦ឆ្នាំ។ ទី២-ឈ្មោះ វ៉ាស៊ីន សែកគឺ (WASIN SAEKUE) ភេទប្រុស ជនជាតិថៃ អាយុ២៥ឆ្នាំ ។ ទី៣-ឈ្មោះ ជីនណាវ៉ាត សែលី (CHINNAWAT SAELI) ភេទប្រុស ជនជាតិឡាវ អាយុ១៩ឆ្នាំ។ ពួកគេត្រូវបានតុលាការចោទប្រកាន់ថាបានប្រព្រឹត្តសកម្មភាព រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ សេចក្ដីសម្រេចរបស់តុលាការខាងលើបានទុកផ្លូវអោយជនជាប់ចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ( ៣០ថ្ងៃចាប់ពីពេលជូនដំណឹង )។
សូមរំលឹកថា តុលាការកម្ពុជាបានសម្រេចចោទប្រកាន់ជនសង្ស័យជាជនជាតិ ឡាវ-ថៃ ៥នាក់ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរគ្រឿងញៀន ១០១គីឡូក្រាម នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឱ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលលេខ ៦៤៦២ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានជនសង្ស័យចំនួន៣នាក់ ទី១-ឈ្មោះ ចេង វឿត (CHENG VEUT) ភេទប្រុស ជនជាតិឡាវ ទី២-ឈ្មោះ វ៉ាស៊ីន សែកគឺ (WASIN SAEKUE) ភេទប្រុស ជនជាតិថៃ និងទី៣-ឈ្មោះ ជីនណាវ៉ាត សែលី (CHINNAWAT SAELI) ភេទ ប្រុស ជនជាតិច ត្រូវបានសង្ស័យថាបានប្រព្រឹត្តសកម្ភុភាព រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅពជាធានីភ្នំពេញ ។
បន្ទាប់ពីឆ្លងកាត់ការស្រាវជ្រាវរបស់សមត្ថកិច្ច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យនីតិវិធីនៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ បានធ្វើការបង្ក្រាបករណ៍ខាងលើ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ១០១ដុំ មានទម្ងន់ ១០១ គីឡូក្រាម នឹង ៤៤៩,២០ ក្រាម បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។

ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៤៨៥០ អ.យ,បចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៧ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឲ្យស្ថិតនៅក្រោមកាពិនិត្យលើ៖ ១-ឈ្មោះ ចេង វៀត (CHENG VEUT) ភេទប្រុស ជនជាតិឡាវ (ឃាត់ខ្លួន) ២-ឈ្មោះ វ៉ាស៊ីន សែកគឺ (WASIN SAEKUE) ភេទប្រុស ជនជាតិថៃ (ឃាត់ខ្លួន) ៣-ឈ្មោះ ជីនណាវ៉ាត សែលឺ (CHINNAWAT SAELI) ភេទប្រុស ជនជាតិថៃ (ឃាត់ខ្លួន) ៤-ឈ្មោះ លី ម៉េង ភេទប្រុស ជនជាតិឡាវ (គេចខ្លួន)៥-ឈ្មោះ VANG TOUYER ភេទប្រុស ជនជាតិឡាវ (គេចខ្លួន)ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បទល្មើសមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួត រត្យគ្រឿងញៀន ។
កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវសរុបចំនួន៣នាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោក ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕
អត្ថបទ៖ មករា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង