Connect with us

សន្តិសុខសង្គម

ពលរដ្ឋកំពុងបារម្ភពីសុវត្ថិភាព ខណៈជនដៃដល់ដែលគេសង្ស័យថាជាជនបែកថ្នាំកាប់សម្លាប់ស្ត្រីវ័យចំណាស់ម្នាក់មិនទាន់ចាប់ខ្លួនបាន

បានផុស

នៅ

មកទល់ពេលនេះគឺមានរយៈពេល៥ថ្ងៃ ៥យប់មកហើយ ពាក់ព័ន្ធករណីឃាតកម្មទៅលើស្ត្រីវ័យចំណាស់ម្នាក់ដែលបង្កឡើងដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដែលបានប្រើប្រាស់ដាវកាប់ទាំងកម្រោលលើជនរងគ្រោះ ខណៈស្ត្រីរងគ្រោះកំពុងដើរតាមផ្លូវទាំងមិនដឹងខ្លួន បណ្ដាលដួលស្លាប់ភ្លាមៗតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកដែរថា ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ៦ខែកក្កដា ឆ្នាំ២០២៤ លើកំណត់ផ្លូវលំមួយកន្លែង ក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមការអះអាងពីក្រុមគ្រួសារសាច់ញាតិបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ហោ ប៉ុក ភេទស្រី អាយុ៧៧ឆ្នាំ រស់នៅក្បែរទីតាំងកើតហេតុ ដោយនៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានធ្វើដំណើរដោយថ្មើរជើងចេញពីផ្ទះទៅទិញសាប៊ូ លុះនៅពេលក្រឡប់មកវិញក៏ត្រូវជនមិនស្គាល់មុខជិះកង់តាមដងផ្លូវបានដកដាវកាប់ទៅលើកញ្ចឹង ក បណ្ដាលឲ្យបំពង់ ក ស្ទើរដាច់ទាំងស្រុង រួចយុវជនដែលជាជនបង្កហេតុបានជិះកង់គេចខ្លួនបាត់ស្រមោល។

បើតាមការចុះពិនិត្យកាមេរ៉ាសុវត្ថិភាព នៅតាមដងផ្លូវ សមត្ថកិច្ចបានសង្កេតឃើញថា យុវជនដែលជាជនសង្ស័យពាក់អាវពណ៌ក្រហម ស្លៀកខោ ខៅប៊យ ប្រើអាវសចងក្បាល ដោយនៅពេលនោះដែរសមត្ថកិច្ចបានស្វះស្វែងរកគ្រប់យកល្ហកប៉ុន្តែនៅតែមិនអាចរកឃើញមុខសញ្ញានោះឡើយ។ កម្លាំងជំនាញបានអះអាងថា ស្ត្រីរងគ្រោះត្រូវបានឃាតករកាប់ចំថ្គាមខាងស្ដាំមួយកាំបិត កំភួនដៃឆ្វេងមួយកាំបិត និងកញ្ចឹង.កស្ទើរដាច់ពីស្មា។

បើតាមការអះអាងពីប្រភពមួយចំនួនបញ្ជាក់ថា ជនសង្ស័យទំនងជាមនុស្សបែកថ្នាំហើយក្រោយពីសមត្ថកិច្ចតាមរុករកគ្រប់ច្រកល្ហករួចមក គឺសង្ស័យបាត់ដាននៅតំបន់ជួរភ្នំតាគ្រាម ដែលជាតំបន់ភ្នំច្រើនស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលបញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពរបស់ពួកគាត់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម