Connect with us

សន្តិសុខសង្គម

សាច់មាន់បង្កកខូចគុណភាពជាង១​ម៉ឺន៧ពាន់គីឡូក្រាមត្រូវបានបង្ក្រាប ខណៈឈ្មួញនាំចូលតាមទូកនៅច្រករបៀងបាក់ដៃ

បានផុស

នៅ

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស បានសហការជាមួយមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. និងសមត្ថកិច្ចចម្រុះ បានបង្ក្រាបស្ទាក់ចាប់ការនាំចូលសាច់មាន់បង្កកខូចគុណភាពជាង១ម៉ឺន៧ពាន់គីឡូក្រាម ខណៈដែលឈ្មួញកំពុងដឹកតាមរថយន្ដចំនួន៥គ្រឿង។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានឲ្យដឹងថា បំណែកសាច់មាន់បង្កកដែលបង្ក្រាបបាននេះមានចំនួនសរុប ១៧ ១៩៣ គីឡូក្រាម ក្នុងនោះមានគល់ស្លាបមាន់បង្កក ៣ ២៧៨ គីឡូក្រាម និងចុងស្លាបមាន់បង្កក ១៣ ៩១៥ គីឡូក្រាម។ បំណែកសាច់មាន់បង្កកនេះត្រូវបានបង្ក្រាបនាពេលឈ្មួញដឹកជញ្ជូនតាមរថយន្ត ៥គ្រឿង ក្នុងភូមិសាស្ត្រស្រុកអង្គរបុរី ខេត្តតាកែវ បន្ទាប់ពីជញ្ជូនចេញពីទូកដែលនាំចូលដោយខុសច្បាប់ តាមទូកប្រឡាយទី១០ ច្រករបៀងបាក់ដៃ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបក្លែងបន្លំ បានឲ្យដឹងថា បន្ទាប់ពីពិនិត្យឃើញថា សាច់បង្កកទាំងនោះបានខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន និងបានធ្វើការដុតកម្ទេចចោលតាមនីតិវិធី។ ចំណែកម្ចាស់រថយន្ត និងអ្នកនាំចូលត្រូវបានការិយាល័យ​ស្រាវជ្រាវ​ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយ និងរដ្ឋាករខេត្តកណ្ដាល បន្តអនុវត្តតាមនីតិវិធីគយនិងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

អ្នកឧកញ៉ា លី សុភ័ក្ត ប្រកាសទុកពេល២៤ម៉ោងឱ្យម្ចាស់ហ្វេសប៊ុកCamcar Collection លុបសំណេរ និងសុំទោសជាសាធារណៈ

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

មង្គលការកូនប្រុសពៅសេដ្ឋីឥណ្ឌា ​ក្លាយជាភាពក្ដៅក្រហាយពីប្រជាជន ដោយសារបិទផ្លូវច្រើនថ្ងៃ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

UN៖ ប្រទេសកំពុងអភិវឌ្ឍន៍ទទួលរងផលប៉ះពាល់បរិស្ថាននៃសេដ្ឋកិច្ចឌីជីថលខ្លាំង​ជាង​គេ​

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

កូរ៉េ​ខាង​ត្បូង ដាក់​ពង្រាយ​អាវុធ​ឡាស៊ែរ “StarWars” ទុក​បាញ់​ទម្លាក់​ដ្រូន​ក្រុង​ព្យុងយ៉ាង

ព័ត៌មានជាតិ៤២ នាទី មុន

IOM រួមចំណែកកាត់បន្ថយបន្ទុកជំងឺរបេងជនទេសន្តរប្រវេសន៍កម្ពុជា ត្រឡប់មកពីថៃ

Sokha Hotels

ព័ត៌មានពេញនិយម