Connect with us

សន្តិសុខសង្គម

នគរបាលបង្ក្រាបក្រុមក្មេងទំនើងប្រើដាវកាប់គ្នា បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ ២០២៤ ម្សិលមិញ នគរបាល បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ទំនើង ចំនួន ៦ នាក់ ក្នុង​ចំណោម​ជាង ១០ នាក់ ដែល​ធ្វើ​សកម្មភាព​កាប់​គ្នា បណ្ដាល​ឲ្យ​ជនរងគ្រោះ​ម្នាក់ រង​របួសធ្ងន់ នៅ​ខណ្ឌ​ពោធិ៍​សែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​បង្ក្រាប​ដោយ លោក​វរសេនីយ៍ឯក ម៉ន វុធី អធិការ​នគរបាល​ខណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ទំនើង ចំនួន ៦ នាក់ ក្នុង​ចំណោម​បក្សពួក​ប្រមាណ​ជាង ១០ នាក់ ដែល​ធ្វើ​សកម្មភាព​កាប់​គ្នា បណ្ដាល​ឲ្យ​ជនរងគ្រោះ​ម្នាក់ រង​របួសធ្ងន់ កាលពី​ថ្ងៃ​ទី ៦ ខែ​កក្កដា ២០២៤ កន្លងទៅ នៅ​ចំណុច​ផ្លូវ ១៦៨K ភូមិ​ក្បាលដំរី ២ សង្កាត់​កាកាប​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

លោក​វរសេនីយ៍ឯក ម៉ន វុធី បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ ករណី​ក្មេង​ទំនើង​កាប់​គ្នា បណ្ដាល​ឲ្យ​ជនរងគ្រោះ​ម្នាក់ រង​របួស​ធ្ងន់។ ក្នុង​នោះ ក្រោយ​ធ្វើ​សកម្មភាព កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ន វុធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ទំនើង ចំនួន ០៦ នាក់ និង​បក្សពួក​ប្រមាណ​ជាង ១០ នាក់​ទៀត កំពុង​រត់​គេច​ខ្លួន។

បច្ចុប្បន្ន កម្លាំង​ជំនាញ បាន​កសាង​សំណុំរឿង​តាម​នីតិវិធី និង​បន្ត​ស្រាវជ្រាវ​រក​ចាប់ខ្លួន​បក្សពួក​ក្មេង​ទំនើង​ដែល​នៅ​សេសសល់​យក​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

អភិបាលរងខេត្តសៀមរាប៖ ព្រៃឈើជាសរសៃឈាមក្នុងវិស័យកសិកម្ម និងជាប្រភពនៃកំណើនសេដ្ឋកិច្ចជាតិ

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

រុស្ស៊ី ប្តេជ្ញាមិនចូលរួមកិច្ចពិភាក្សាសន្តិភាពអ៊ុយក្រែន លើកក្រោយ ដាច់ខាត

ព័ត៌មានជាតិ២៣ នាទី មុន

បណ្ឌិត លី ធុជ ស្នើសុំ UNMAS គាំទ្រ ការដោះស្រាយការគំរាមកំហែងសំណល់ជាតិផ្ទុះពីសង្រ្គាម

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ការ​នាំចេញ​​រថយន្ត​អគ្គិសនី​ចិន​ ធ្លាក់​ចុះ​នៅ​ខែមិថុនា​ ចំពេល​មាន​សម្ពាធ​ពន្ធ​ពី​លោក​ខាង​លិច​

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

អាមេរិក បើក​ភ្លើង​បៃតង​​ឲ្យ​ដឹក​គ្រាប់បែក​ទម្ងន់​ជាង​២០០​គីឡូ ទៅ​អ៊ីស្រាអែល​ឡើង​វិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា លី សុភ័ក្ត ប្រកាសទុកពេល២៤ម៉ោងឱ្យម្ចាស់ហ្វេសប៊ុកCamcar Collection លុបសំណេរ និងសុំទោសជាសាធារណៈ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ប៉ែន បូណា៖ «យុវជនកើតក្នុងសម័យនេះ មានសំណាងជាងយុវជនជំនាន់មុនឆ្ងាយណាស់»

ព័ត៌មានជាតិ២៣ ម៉ោង មុន

ខែមិថុនា៖ ឧកញ៉ា ជាសមាជិកសមាគមឧកញ៉ា៨រូប ត្រូវដំឡើងងារជា អ្នកឧកញ៉ា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចធិបតី ផ្ដល់ក្របខ័ណ្ឌរដ្ឋជូនកូនលោកតា គង់ ណៃ ដើម្បីបន្តវេនសិល្បៈចាប៉ី តាមឳពុក

ព័ត៌មានជាតិ២១ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ការឧបត្ថម្ភរបស់ ក្រុមហ៊ុន ជីប ម៉ុង នឹងជួយ អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយក្នុងការកសាងមូលធនមនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម