សន្តិសុខសង្គម
ប្រធានសហជីពតំណាងកម្មករ៤ម៉ឺននាក់ប្តឹងសង់ត្រាល់បន្ថែមទៀតពីបទញុះញង់ឲ្យមានការរើសអើងតាមក្រមព្រហ្មទណ្ឌ
សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា តំណាងឱ្យសហជីពចំនួន៧ ដែលមានកម្មករជាង៤ម៉ឺននាក់ បានដាក់ពាក្យប្តឹងមន្ត្រីសង់ត្រាល់ លោក ឃុន ថារ៉ូ និងគូកនបន្ថែមទៀតពីបទញុះញង់ឱ្យមានការរើសអើង និងបរិហាកេរ្តិ៍ជាសាធារណៈ តាមក្រមព្រហ្មទណ្ឌ មាត្រា៤៩៤, ៤៩៦ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សហភាពសហជីពរបស់លោកបានប្ដឹងឈ្មោះ ឃុន ថារ៉ូ ម្តងហើយ ពីបទញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈដោយទាមទារសំណង១រយលានរៀល។ ចំណែកការប្តឹងលើកទី២ គឺនៅថ្ងៃទី៨ ខែកក្កដា ដោយលោករក្សាខ្លឹមសារ នៃពាក្យបណ្ដឹងដដែល ប៉ុន្តែប្តឹងថែមទាំងគូកន ឃុន ថារ៉ូ ផង ទាមទារសំណងការខូចខាត និងជំងឺចិត្តដល់ស្ថាប័នសហជីព ១ពាន់លានរៀល។
លោកប្រាប់ថា ការប្តឹងនេះដោយសារតែលោក ឃុន ថារ៉ូ និងគូកន ចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី៤ ខែមិថុនា ដោយផ្អែកតែលើការសម្ភាសន៍សហជីពចំនួន១០ ក្នុងចំណោម១៤ ដែលបានចុះបញ្ជីជាមួយកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ហៅកាត់ «BFC» បាននិយាយពីភាពអវិជ្ជមានថា សេរីភាពសហជីពនៅកម្ពុជាត្រូវបានបំផ្លាញទាំងស្រុង។ ប៉ុន្តែក្រោយមានប្រតិកម្មពីសហជីពជាច្រើន លោក ឃុន ថារ៉ូ បែរជាបកស្រាយថា របាយការណ៍នោះគ្រាន់តែជារបាយការណ៍ស្រមោល មិនគ្របដណ្តប់ស្ថានភាពទាំងស្រុងនៅកម្ពុជាទៅវិញ។
លោកប្រធាន សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បញ្ជាក់ថា សហជីពនៅកម្ពុជាមានរហូតដល់ ៦ ២៧២សហជីព ប៉ុន្តែ ខ្លឹមសារញុះញង់ នៃរបាយការណ៍គឺបានបែងចែកពណ៌សម្បុរ សហជីពទាំងអស់នេះជា២គឺ ទី១សហជីពឯករាជ្យ ដែលមានតែសហជីព១០ ក្នុងចំណោមសហជីពទាំង១៤ ដែលបានផ្តល់សម្ភាសន៍ និងព័ត៌មានសម្រាប់ជាមូលដ្ឋានផលិតរបាយការណ៍។ ទី២ ចោទទាំងបំពានថាមាន សហជីពពណ៌លឿង ជាសហជីពដទៃផ្សេងទៀត ក្រៅពីសហជីពឯករាជ្យខាងលើ និងជាសហជីព ដែលមានសម្ព័ន្ធភាពជាមួយក្រុមហ៊ុន។
លោកថ្លែងថា «ការបែងចែកពណ៌សម្បុរសហជីពនេះគឺជាចេតនា ទុច្ចរិតធ្វើឱ្យភាពសុខដុមនៃសហជីពនៅកម្ពុជាត្រូវបែកបាក់ ប្រកាន់បក្ខពួក និងធ្វើឱ្យមានការរើសអើងចំពោះសហជីព។ អំពើនេះ គឺជាបទល្មើសញុះញង់ឱ្យមានការរើសអើង បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។»
លោកបញ្ជាក់បន្ថែមថា អំពើញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណះនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិយាកាសវិនិយោគនៅកម្ពុជាទាំងមូល ហើយកម្មករនិយោជិត ដែលបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាសត្រូវទទួលរងនូវផលប៉ះពាល់ និងការខូចខាតផលប្រយោជន៍យ៉ាងធំធេង ដែលការខូចខាតនឹង រីករាលដាលកាន់តែខ្លាំង ប្រសិនបើអំពើញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍នេះ បន្តជះឥទ្ធិពល កាន់តែអាក្រក់ចំពោះរោងចក្រ សហគ្រាស៕
-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?