សន្តិសុខសង្គម
ជនជាតិបរទេសម្នាក់ធ្លាក់ពីលើអាគារ thepenthouse ជាន់ទី១៧ស្លាប់ភ្លាមៗ
បុរសជនជាតិបរទេសម្នាក់បានពីលេីអាគារ thepenthouse បណ្ដាលឲ្យស្លាប់ដោយមិនដឹងមូលហេតុ។ ហេតុការណ៍នេះដែរបានបង្ករឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ចំនុចអាគារខ្ពស់យីហោ penthouse residence ដែលស្ថិតតាមបណ្ដោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាជាជនជាតិបទេស។ បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេមិនដឹងថាបុរសជនបរទេសនោះមានរឿងអ្វីនោះទេ ក៏ស្រាប់តែធ្លាក់ពីអាគារជាន់ទី១៧ មកដល់ដីបណ្ដាលឲ្យបែកក្បាលស្លាប់មួយរំពេចតែម្តង។
ករណីនេះ ភ្លាមៗខាងសន្តិសុខដែរយាមនៅទីនោះ បានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យកន្លែងកើតហេតុ និងបានហ៊ុំព័ទ្ធខ្សែដើម្បីធ្វើការពិនិត្យ។ ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថា ជនរងគ្រោះលោតសម្លាប់ខ្លួនឯង ឬពាក់ពន្ធ័ករណីផ្សេងៗនោះទេ រង់ចាំការពិនិត្យកោសល្យវិច័យពីមន្ត្រីជំនាញ៕
អត្ថបទ៖ សុខា



-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?