សន្តិសុខសង្គម
ការស្ថាបនាផ្លូវបេតុងថ្មី លើអតីតផ្លូវរថភ្លើងឬស្សីកែវ សម្រេចបាន៩០ភាគរយ
ផ្លូវបេតុងថ្មីមួយខ្សែប្រវែង៤៤០០ម៉ែត្រ ស្ថាបនាលើអតីតផ្លូវរថភ្លើងឬស្សីកែវ បានសម្រេចរួចរាល់៩០ភាគរយហើយ និងកំពុងពន្លឿនការស្ថាបនាឱ្យបានរួចរាល់១០០ភាគរយក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្រ្តីជំនាញនៃមន្ទីរសាធារណៈការរាជធានីភ្នំពេញ។

តាមការបញ្ជាក់បានឱ្យដឹងថា ផ្លូវបេតុងថ្មីមួយខ្សែនេះ មានទទឹង ១៦,៥ម៉ែត្រថ្មី មានសួនច្បារកណ្តាល២,៥ម៉ែត្រ ដាក់ឆ្អឹងដែក១២លី ក្រាលថ្មមុិចកម្រាស់២ទឹក។ ផ្លូវបេតុងថ្មីមួយខ្សែនេះ គឺជាផ្លូវយុទ្ធសាស្ត្រសំខាន់ក្នុងការជួយរំដោះចរាចរណ៍ តំបន់បឹងកក តំបន់ទួលសង្កែ តំបន់ច្រាំងចំរេះទី១ និងទី២ តំបន់គីឡូម៉ែតលេខ៦ ដល់កែងផ្លូវជាតិលេខ៥ ខណ្ឌប្ញស្សីកែវ ជាដើម ។
ប្រជាពលរដ្ឋរស់នៅប្របសងខាងផ្លូវខាងលើនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមានក្តីរំភើបនៅពេលផ្លូវបេតុងថ្មីដ៏ធំមួយខ្សែដែលសាងសង់ជិតរួចរាល់នៅលើគន្លងអតីតផ្លូវរថភ្លើង ដែលអាចផ្តល់ជាអត្ថប្រយោជន៍សំខាន់ច្រើន ដល់ការរស់នៅ និងការធ្វើដំណើរសម្រាប់ពលរដ្ឋទាំងនៅក្នុងតំបន់ និងក្រៅតំបន់ ពិសេសនោះ អាចជួយកាត់បន្ថយនូវការកកស្ទះបានច្រើននៅតំបន់នោះផងដែរ។

ថ្វីត្បិតមិនទាន់រួចរាល់ក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋដែលមានរស់នៅអមសងខាងផ្លូវបេតុងនោះពេញចិត្ត ចំពោះសម្មិទ្ធិផលថ្មីមួយនេះ ដែលជាផ្លូវដ៏ធំស្អាតល្វឹងល្វើយ ងាយអោយពួកគាត់រស់នៅស្រួល និងងាយប្រកបមុខរបរអាជីវកម្មតូចធំផ្សេងៗបាន ព្រោះនៅពេលដែលមានផ្លូវធំងាយស្រួលធ្វើដំណើរ គឺប្រាកដជាមានមនុស្សឆ្លងកាត់ច្រើន ដូចនេះហើយងាយអោយពួកគាត់ដែលរស់នៅក្នុងតំបន់អាចប្រកបរបរផ្សេងចិញ្ចឹមជីវិតបាន ជាជាងកាលដែលផ្លូវនៅលំបាក។

គម្រោងថ្មីនេះ គឺសាងសង់នៅលើអតីតផ្លូវរថភ្លើងឬស្សីកែវ ដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចំនួន០៣ជាប់គ្នា គឺសង្កាត់ទួលសង្កែ១ សង្កាត់ឬស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦ ។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវលេខ៧០ ( ផ្លូវទំនប់ទួលគោក ) ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ០៥ ឬស្សីកែវ ។

គួររំលឹកផងដែរថា ក្នុងការអភិវឌ្ឍន៍ផ្លូវមួយខ្សែខាងលើនេះដែរ អាជ្ញាធររាជធានីភ្នំពេញ បានដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋក្នុងតំបន់សរុប៣២០គ្រួសារ ដោយដោះដូរជូនពលរដ្ឋវិញ ជាការផ្តល់អោយដីរដ្ឋម្នាក់មួយប្លង់ មានទំហំ០៤ម៉ែត្រ គុណ១៥ម៉ែត្រ ដោយដីដែលត្រូវដោះដូនជូននោះ គឺនៅមិនឆ្ងាយពីលំនៅឋានចាស់ៗរបស់ពួកគាត់ឡើយ ពោលគឺនៅខាងក្រោយវត្តទួលអស់លោក ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ៕
អត្ថបទ៖ សុភា




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ