Connect with us

សន្តិសុខសង្គម

ជនដៃដល់ក្នុងករណីកាប់សម្លាប់ស្ត្រីវ័យចំណាស់ក្នុងខេត្តបាត់ដំបងត្រូវបានឃាត់ខ្លួន

បានផុស

នៅ

ជនសង្ស័យម្នាក់ដែលជាឃាតករសម្លាប់ស្ត្រីវ័យចំណាស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគោ ក្រុងបាត់ដំបង កាលពីជាងមួយសប្តាហ៍កន្លងទៅ ត្រូវបានចាប់ខ្លួនបានហើយ បន្ទាប់ពីកម្លាំងសមត្ថកិច្ច តាមប្រមាញ់រហូតឆ្លងខេត្តទៅដល់ទឹកដីខេត្តប៉ៃលិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ វេលា១៣និង១០នាទីនៅចំណុចក្រុមទី០៦ ភូមិច្រាបក្រសាំង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីឃាតកម្មមួយបានកើតឡើងបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណ​ម្នាក់បានជិះកង់មួយគ្រឿងប្រដាប់ដោយកាំបិតបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ហោ ប៉ុក ភេទ ស្រី អាយុ៨៤ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុខាងលើបណ្តាល ឱ្យស្លាប់នៅកន្លែងកើតហេតុហើយជនសង័្សយបានជិះ​កង់គេចខ្លួនចេញពីកន្លែងកើតហេតុ។

ភ្លាមៗក្រោមបទបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កងកម្លាំងនគរបាលបានចុះអន្តរាគមន៍តាមចាប់ខ្លួនជនសង័្សយខាងលើក្នុងខណៈ ដែលជននេះបានយកកង់ទៅទម្លាក់ចោលហើយបន្តគេចខ្លួនចូលទៅក្នុងព្រៃ ភ្នំចំណុចឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ផ្តើមពីការស្រាវជ្រាវជនសង័្សយរូបនេះមានឈ្មោះសឿន ទន់ ភេទប្រុស អាយុ២៥ឆ្នាំបច្ចុប្បន្នរស់នៅអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ជាជនដែលប្រើប្រាស់គ្រឿងញៀន ហើយធ្លាប់ត្រូវបាននាំខ្លួនយកទៅ ធ្វើការអប់រំបន្សាបគ្រឿងញៀននៅក្នុងស្រុកបវិលម្ដងរួចមកហើយ។

ចាប់តាំពីពេលកើតហេតុរហូតមកដល់ពេលនេះ គឺមានរយៈពេល៨ថ្ងៃមកហើយ ទីបំផុតនៅវេលាម៉ោង ៥និង១៥នាទីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលបានចាប់ខ្លួនជនសង័្សយខាងលើបាននៅចំណុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈដែលជនសង្ស័យរូបនេះ កំពុងធ្វើដំណើរតាមព្រៃក្បែរជើងភ្នំជិតផ្ទះរបស់ខ្លួន ។

យោងតាមការអះអាងរបស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងរយៈពេល៨ថ្ងៃកន្លងទៅនេះ បើយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង កងកម្លាំងបានធ្វើការតាមប្រមាញ់គ្រប់ច្រកល្ហក និងគ្រប់ទិសដៅ ខណៈដែលមានការសង្ស័យ ទីបំផុតជូនសង្ស័យត្រូវបានចាប់ខ្លួន ដែលបច្ចុប្បន្នកំពុងធ្វើការនាំខ្លួនមកកាន់ស្នងការសហគលបាលខេត្តដើម្បីអនុវត្តតាមផ្លូវច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន

Processed with Rookie Cam
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម