សន្តិសុខសង្គម
អភិបាលខណ្ឌឬស្សីកែវ ស្នើឲ្យអ្នកសាងសង់សំណង់រំលោភលើប្រឡាយកាំកូ ត្រូវរុះរើចេញ ជៀសវាងប្រឈមមុខផ្លូវច្បាប់
អភិបាលខណ្ឌឬស្សីកែវបានបន្តយកចិត្តទុកដាក់ពីបញ្ហាសណ្ដាប់ធ្នាប់បរិស្ថានអនាម័យ ក្នុងមូលដ្ឋានជាប់ជាប្រចាំ ជាពិសេសបញ្ហារំដោះទឹក ការស្ដារប្រឡាយ ដាក់លូ ពីការជន់លិចក្នុងមូលដ្ឋាន។

ជាក់ស្ដែង នារសៀលថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យករណីសំណង់សង់រំលោភលើប្រឡាយកាំកូ ដែលត្រូវមានចំណាត់ការជាបន្ទាន់ និងស្នើឲ្យម្ចាស់ទីតាំងរុះរើចេញជាដាច់ខាត ក្នុងករណីមិនរុះរើត្រូវប្រឈមជាមួយផ្លូវច្បាប់។
សូមបញ្ជាក់ផងដែរថា ប្រឡាយនេះ មានប្រវែង១៤៥ម៉ែត្រ ស្ថិតក្នុងភូមិពង្សពាយ សង្កាត់ទួលសង្កែទី២ អាចរំដោះទឹកហូរពីព្រែកអូរវែង សង្កាត់ទួលសង្កែទី១ កាត់ផ្លូវ៥៩៨ ចូលមកប្រឡាយកាំកូ រួចបន្តហូរទៅស្ថានីយ៍រំដោះទឹកបឹងពង្សពាយ៕
អត្ថបទ៖ សុភា







-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា