សន្តិសុខសង្គម
ចៅសង្កាត់ចោមចៅទី២ រងការចោទប្រកាន់ប្រើអំពើហិង្សាលើយុវជនម្នាក់រហូតសន្លប់
លោក វ៉ា សារ៉ន ចៅសង្កាត់ចោមចៅទី២ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានសាច់ញាតិក្រុមគ្រួសារយុវជនម្នាក់ដែលជាចៅប្រុសអនុភូមិកប់គង ចោទប្រកាន់ថា បានប្រើអំពើហិង្សាបណ្តាលឲរងរបួស និងសន្លប់បាត់ស្មារតី។

ករណីនេះបង្កឲមានការភ្ញាក់ផ្អើកទាំងយប់វេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនរងគ្រោះមានឈ្មោះ ស៊ឿង ណារ៉ូត អាយុ១៥ឆ្នាំ សព្វថ្ងៃនៅសិក្សារស់នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បេីយោងតាមប្រភពព័ត៌មានបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា មុនពេលកេីតហេតុ ចៅប្រុសលោកចៅសង្កាត់ និងចៅប្រុសលោកអនុភូមិកប់គង បានទៅលេងបាល់នៅម្តុំ បុរី ធូរលនសុីធី ជាមួយគ្នា លុះពេលលេងចប់ក៏ជិះម៉ូតូឌុបគ្នាត្រឡប់មកផ្ទះវិញ ហើយពេលមកដល់ទល់មុខសាលាសង្កាត់ ស្រាប់តែលោកចៅសង្កាត់ចោទប្រកាន់ទៅលើ យុវជន ស៊ឿង ណារ៉ូត ថាជាអ្នកនាំចៅរបស់គាត់អោយខូច និងស្ដីបន្ទោសរួចឈានទៅដល់ប្រេីអំពេីហិង្សាលើយុវជន ស៊ឿង ណារ៉ូត អោយរងរបួសសន្លប់។

ពាក់ព័ន្ធករណីនេះ លោក វ៉ា សារ៉ង និងលោកនាយប៉ុស្តិ៍នគរបាលចោមចៅទី២ បានដឹងដូចគ្នាថា យុវជនទាំង២ តែងតែបបួលគ្នាដើរលេងមិនចូលរៀន មានជក់បារី និងបារីអេឡិចត្រូនិច ដើរបាត់ៗពីផ្ទះ។ លុះនៅយប់ថ្ងៃកើតហេតុ វេលាម៉ោងប្រមាណជាង៨យប់ លោក វ៉ា សារ៉ន ចៅសង្កាត់ចោមចៅទី២ បានឃើញយុវជនទាំង២នៅក្នុងបន្ទប់ផ្ទះរបស់លោក រួចក៏បានប្រដៅណែនាំក្នុងនាមជា ជីតា ប្រដៅចៅៗ រួចក៏ឈានដល់ប្រើដៃជើង ទះ២ទៅ៣កំភ្លៀង ទាំងចៅគាត់ និងយុវជន ស៊ឿង ណារ៉ូត។ លោកបានបន្តថា លោកនឹងទទួលខុសត្រូវរាល់រឿងដែលកើតឡើង ព្រោះលោកជាអាជ្ញាធរ ក្នុងមូលដ្ឋានលោកមិនបានគេចវេសទៅណានោះទេ។

លោកចៅសង្កាត់ក៏បានបញ្ជាក់នៅព្រឹកទី១៥កក្កដានេះថា លោក និងភាគីក្រុមគ្រួសារយុវជន ស៊ឿង ណារ៉ូត នឹងដោះស្រាយគ្នាដើម្បីបញ្ចប់រឿង បន្ទាប់ពីលោកបំពេញភារកិច្ចចុះពិនិត្យការងារក្នុងមូលដ្ឋានរួចរាល់៕
អត្ថបទ៖ សំណាង


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១១ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា