សន្តិសុខសង្គម
ពលរដ្ឋខណ្ឌមានជ័យ មានភាពកក់ក្ដៅ ក្រោយអាជ្ញាធរបន្តទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង
វិធានការ នៃការបន្តទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមអាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្ដាមូលដ្ឋាន ធ្វើឲ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្ដៅ កាត់បន្ថយភាពភ័យខ្លាច និងក្តីព្រួយបារម្ភបានច្រើន។

លោក ជា សារ៉េត ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី ១ បានប្រាប់ឲ្យដឹងថា មួយរយៈក្រោយមកនេះ អាជ្ញាធរបានធ្វើការបង្ក្រាបក្រុមក្មេងទំនើងជាច្រើន ដោយប្រើប្រាស់វិធានការអប់រំ និងវិធានការច្បាប់ ដែលនេះគឺជាកិច្ចការខំប្រឹងរបស់កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចុះមកសហការជាមួយអាជ្ញាធរនៅមូលដ្ឋានសង្កាត់។
ជាមួយការបង្ក្រាប អាជ្ញាធរ ក៏បានដាក់ផែនការចុះល្បាតពួនស្ទាក់ជាប្រចាំនៅតាមតំបន់ងាយរងគ្រោះ ក្នុងភូមិសាស្ត្រសង្កាត់របស់ខ្លួន ដើម្បីបង្ការទប់ស្កាត់សកម្មភាពក្មេងទំនើងកុំឲ្យកើតមានឡើង ក្នុងការធានាសន្តិសុខសុវត្ថិភាព ១០០ ភាគរយ ជូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ រស់នៅតំបន់ក្រោយវត្តសង្ក្រាន្តតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ មានទីតាំងស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ បានបង្ហាញក្តីរីករាយ និងសាទរបំផុតចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់ក្រុមអាជ្ញាធរមានសមត្ថកិច្ច ដែលធ្វើការបង្ក្រាបរាល់សកម្មភាពអសន្តិសុខ កាប់ចាក់គ្នា និងអុកឡុកក្នុងភូមិឋានរស់នៅរបស់ពួកគាត់ វាជាផ្នែកសំខាន់ធ្វើឲ្យសកម្មភាពក្មេងទំនើងមានការថមថយច្រើនគួរកត់សម្គាល់។
ប្រជាពលរដ្ឋ បន្ថែមថា ក្នុងរយៈពេលក្រោយមកនេះ ពួកគាត់ទទួលបានភាពកក់ក្តៅច្រើន មិនសូវកើតមានក្តីព្រួយបារម្ភខ្ពស់ពីសុខសុវត្ថិភាពដូចមុននោះឡើយ ខណៈបច្ចុប្បន្ន ក្រុមអាជ្ញាធរ បានបន្តពង្រឹងការល្បាតជាប្រចាំផងដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាក្មេងទំនើងនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេច ក៏បានបន្តដាក់បទបញ្ជា ក៏ដូចជាក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋានទាំងអស់ ត្រូវបន្ត និងបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការបង្ការបង្ក្រាប និងទប់ស្កាត់ឲ្យមានប្រសិទ្ធភាពបំផុតចំពោះក្រុមក្មេងទំនើងបង្កសកម្មភាពកាប់ចាក់ ឬអុកឡុកក្នុងសង្គមជាតិ ដោយចាំបាច់ត្រូវតែប្រើប្រាស់វិធានការច្បាប់ជាធរមាន ដោយមិនមានការលើកលែងនោះឡើយ ចំពោះជនពិនិត្យរកឃើញថាមានជាប់ពាក់ព័ន្ធនឹងបទល្មើស៕
អត្ថបទ ៖ សុភា









-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ