សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះពិនិត្យផ្លូវលំមួយខ្សែប្រវែង៦០០ម៉ែត្រគ្រោងស្ថាបនាជាផ្លូវបេតុងឆ្អឹងដែក
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និងលោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ រួមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះពិនិត្យផ្លូវលំមួយខ្សែក្នុងភូមិ ព្រៃទា១ ដែលរងការខូចខាទ្រុឌទ្រោមពិបាកដល់បងប្អូនប្រជាពលរដ្ឋប្រកបរបររកស៊ី ការធ្វើដំណើរទាំងរដូវប្រាំង និងរដូវវស្សា។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ដោយមើលឃើញនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទាំងការធ្វើដំណើរ និងប្រកបមុខរបររកស៊ី ទើបលោកដឹកនាំក្រុមការងារចុះពិនិត្យផ្លូវលំខាងលើ និងគ្រោងស្ថាបនាជាផ្លូវបេតុងឆ្អឹងដែកឆាប់ៗនេះ។
លោកចៅសង្កាត់បានបន្តថា ផ្លូវដែលគ្រោងនឹងស្ថាបនាជាផ្លូវបេតុងឆ្អឹងដែកនៅពេលឆាប់ៗខាងមុខនេះ មានប្រវែង៦០០ម៉ែត្រ ទទឹង៤.៥ម៉ែត្រ កំរាស់១.៥តឹក ដោយប្រេីប្រាស់ថិវិការមូលនីធិអភិវឌ្ឍន៍សាលាសង្កាត់ចោមចៅទី៣ ឆ្នាំ២០២៤ ។ លោកបញ្ជាក់បន្ថែមថា ផ្លូវនេះតភ្ជាប់ពីផ្លូវបេតុងឆ្អឹងដែកមួយខ្សែប្រវែង៧០០ម៉ែត្រ ទទឹង៤ម៉ែត្រ ដែលសាលាសង្កាត់ទេីបតែស្ថាបនាហេីយរួចរាល់ កាលពីខែឧសភា ឆ្នាំ២០២៤នេះ។ លោកបានបន្តទៀតថា ការស្ថាបនាផ្លូវបេតុងខាងលើដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបមុខរបររកស៊ីផ្សេងៗ ដែលពួកគាត់រស់នៅតាមបណ្តោយផ្លូវនេះ និងអ្នកដែលធ្វើដំណើរឆ្លងកាត់។

ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋសំណែងការត្រេកអរសប្បាយចិត្តយ៉ាងខ្លាំង និងមានភាពកក់ក្តៅ ខណៈអាជ្ញាធរតែងតែយល់ពីទុក្ខលំបាកប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រោមការដឹកនាំបំពេញកាតព្វកិច្ចបំរេីប្រជាពលរដ្ឋ។ រដ្ឋបាលសង្កាត់ចោមចៅទី៣ ក៏សូមអរគុណដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវខាងលើដែលបានជួយសហការ ការស្ថាបនាផ្លូវនេះដើម្បីមានភាពងាយស្រួលទាំងអស់គ្នា៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ