សន្តិសុខសង្គម
ពលរដ្ឋភូមិខ្ជាយ ស្នើសុំរក្សាមេភូមិ និងអនុភូមិចាស់នៅដដែលបន្ទាប់ពីមេឃុំផ្លាស់ប្ដូរស្ងាត់ៗ
នៅថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២៤ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានការដោះដូរសមាសភាពស្ងាត់ៗ មេភូមិ គឺលោក កែវ វ៉ា និងអនុភូមិលោក ថុង ហេង នៃភូមិខ្ជាយចាស់ចេញ ជំនួសដោយលោក ជ័យ សុខា ជាមេភូមិ និងលោក ទូច វុទ្ធា ជាអនុភូមិវិញម្តង។ កាដោះដូរមិនចំហរបានដឹងដល់ពលរដ្ឋក្នុងភូមិក៏ផ្ទុះការតវ៉ាចំនួន៥លើកមកហើយរាប់ទាំងព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោក កែវ វ៉ា អាយុ៦៨ឆ្នាំ ជាមេភូមិខ្ជាយចាស់ បានបញ្ជាក់ឲ្យដឹងថា រូបគាត់ និងលោក ថុង ហេង បានបំរើការងារនេះជាង១០ឆ្នាំមកហើយ គឺបានបំរើសេវាគ្រប់យ៉ាងជូនដល់ពលរដ្ឋក្នុងភូមិ និងជាមួយថ្នាក់ឃុំមិនដែលមានបញ្ហាអ្វីនោះទេ។ លុះដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ស្រាប់តែមានការប្រកាសដាក់មេភូមិ អនុភូមិថ្មីវិញ។ រូបលោក និងអនុភូមិចាស់ មិនជំទាស់ទេការរុះរើដំណែង តែសូមឲ្យធ្វើទៅតាមបែបបទរដ្ឋបាល។ លោកទាំងពីរនាក់មិនដែលមានកំហុសសោះ ស្រាប់តែមានការដោះដូរបែបនេះទៅវិញ ដោយមិនមានការប្រជុំប្រាប់រូបលោកទាំងពីរនាក់ និងប្រជាពលរដ្ឋឲ្យបានដឹងសូម្បីម្តងសោះឡើយ។
ប្រជាពលរដ្ឋយ៉ាងច្រើនក្នុងភូមិ បានសំណូមពរដល់លោកមេឃុំ អភិបាលស្រុក អភិបាលខេត្ត សូមរក្សាមេភូមិ និងអនុភូមិចាស់ទុកនៅដដែល ព្រោះលោកទាំងពីរនាក់បំរើការងារជូនពលរដ្ឋបានល្អណាស់។

ទាក់ទិននឹងបញ្ហានេះដែរ ភ្នាក់ងារ កម្ពុជាថ្មី បានទំនាក់ទំនងទៅលោក អ៊ូច យឿន មេឃុំជាំក្រវៀន តាមទូរស័ព្ទលេខ ០៨៨ ៨៧០៥៣៨៣ នៅមឋ៉ោង១ និង២៣.២៤.២៥នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ជាច្រើនដងដើម្បីសុំការបំភ្លឺ តែមិនអាចទំនាក់ទំនងបាន ៕
អត្ថបទ៖ សាន វិឡែម




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ