សន្តិសុខសង្គម
នគរបាលឃាត់ខ្លួនជនសង្ស័យ ៧ នាក់ ជាមួយវត្ថុតាងមួយចំនួន ករណីទទួលផលចោរកម្ម និង លួច
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ៧ នាក់ និង វត្ថុតាងមួយចំនួន ករណីទទួលផលចោរកម្ម និង លួច។

កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ត្រង់ចំណុចសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់។
រំលងបានប៉ុន្មានម៉ោង ត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈ CALTEX បុរី ១០០ ខ្នង ផ្លូវសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងជំនាញ ក៏បានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន ១ នាក់ទៀត។

ជនសង្ស័យទាំង ៤ នាក់ រួមមាន ៖ ទី១-ឈ្មោះ ភិន បូរី អាយុ ១៩ ឆ្នាំ, ទី២-ឈ្មោះ សន សុភ័ក្ដ្រ អាយុ ២៤ ឆ្នាំ, ទី៣-ឈ្មោះ យាន រស្មី អាយុ ២៣ ឆ្នាំ និង ទី៤-ឈ្មោះ គឿម និស្ស័យ អាយុ ២៥ ឆ្នាំ។
ការឃាត់ខ្លួននេះ ក្រោមការសម្របសម្រួលពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំប្រតិបត្តិការដោយលោកឧត្ដមសេនីយ៍ទោ អ៊ុក ហេង, លោកឧត្ដមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន ,លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ។

បន្ទាប់ពីសាកសួររួច ជនសង្ស័យបានឆ្លើយសារភាព ដោយចង្អុលបង្ហាញ និងនាំកម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ នាក់បន្ថែមទៀត រួមមាន ៖ ទី១-ឈ្មោះ ជា សុផាន់ណា អាយុ ១៦ ឆ្នាំ, ទី២-ឈ្មោះ សល់ បញ្ហា អាយុ ១៧ ឆ្នាំ និង ទី៣-ឈ្មោះ អ៊ូ ឯករាជ អាយុ ១៦ ឆ្នាំ។
ជនសង្ស័យទាំងអស់នេះ ពាក់ព័ន្ធករណីទទួលផលចោរកម្ម (ទិញ លក់ ម៉ូតូ និងស្លាកលេខ មិនមានឯកសារសម្គាល់) និងលួចម៉ូតូ។
ចំពោះសម្ភារៈដកហូតបានរួមមាន ៖ ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1AC-4342, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BY-0706, ម៉ាក Honda Scoopy ពណ៌ស មិនមានស្លាកលេខ, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០២៤ ពាក់ស្លាកលេខតាកែវ 1AD-0320 និង ស្លាកលេខម៉ូតូ ចំនួន ៤ ស្លាក។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕
អត្ថបទ ៖ ម៉េង








-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់