សន្តិសុខសង្គម
ករណីបាត់លុយរាប់មុឺនដុល្លារនៅស្រុកសំពៅលូន សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីបំបែកសំណុំរឿង
ជុំវិញករណីដែលម្ចាស់ផ្ទះប្តឹងទៅសមត្ថកិច្ចថា មានការបាត់បង់លុយកាក់រាប់ម៉ឺនដុល្លារ នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យដឹងថា ជាការពិតឬជាការបំប៉ោងដើម្បីបំពុលសង្គម។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៥៥នាទី ក្រោយពីកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋដែលបានរាយការណ៍ជូនសមត្ថកិច្ចឲ្យដឹងថា មានករណីលួចកាត់ទ្វារចូលលួចយកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការ ដោយអស់ទឹកប្រាក់រាប់ម៉ឺនដុល្លាររួចមក ក្នុងថ្ងៃដដែលសមត្ថកិច្ចកម្លាំងនគរបាលប៉ុស្តិ៍សន្តិភាព និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះទៅដល់ផ្ទះកន្លែងកើតហេតុ ស្ថិតនៅចំណុចក្រុមទី២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

កម្លាំងសមត្ថកិច្ចបានជួបជាមួយជនរងគ្រោះ ដែលបានរាយការណ៍ជូនសមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៥ជាង ខណៈពេលដែលជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ភួង ផល្លា ភេទស្រី អាយុ ៤១ ឆ្នាំ និងឈ្មោះ ហ៊ឹម សុភាព ហៅ ដារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវជាប្តី វិលត្រឡប់មកពីខេត្តឧត្តមានជ័យ ពេលមកដល់ផ្ទះចាក់សោរបើកទ្វារខាងមុខចូលមកក្នុងផ្ទះស្រាប់តែឃើញមានអីវ៉ាន់របស់របរនៅក្នុងផ្ទះរាយរប៉ាត់រប៉ាយ និងបានពិនិត្យមើលទ្វារខាងក្រោយផ្ទះចំហរ មានស្នាមចោះស័ង្កសីមួយប្រឡោះលើកន្លែងកន្លឹះទ្វារ ក្រោយមកនៅពេលដែលម្ចាស់ផ្ទះទៅមើលសម្ភារៈគ្រឿងអលង្ការ ប្រាក់កាសដែលទុកក្នុងការបូបក្នុងទូរបន្ទប់ដេក ឃើញទ្វារចំហរក៏ដឹងបាត់រួមមាន
១,ប្រាក់ខ្មែរ ចំនួន ១៣៩.០០០.០០០៛ (មួយររយសាមសិបប្រាំបួនលានរៀល) ,
២,ប្រាក់ដុល្លារ ១៥២.៧៥០ $ (ដប់ប្រាំមុឺនពីរពាន់ប្រាំពីររយហាសិបដុល្លា) ,
៣,ប្រាក់បាត ២៨០.៧០០ បាត (ពីរសែនប្រាំបីម៉ឺនប្រាំពីររយបាត) ,
៤, ខ្សែរកមាស ចិញ្ចៀនមាស ខ្សែរដៃមាស និងចិញ្ចៀនពេជ្រ សរុបមានទម្ងនើ ៥ដំឡឹង ដោយមិនដឹងអ្នកណាចូលលួចយកទៅបាត់ដោយជនរងគ្រោះបានចាក់សោរទ្វារផ្ទះទុកចោលគ្មានអ្នកណានៅអស់រយៈពេល១ខែជាងមកហើយ។

នៅក្នុងករណីខាងលើ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាពបានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ និងកម្លាំងការិយាល័យបច្ចេកទេស និងកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកស្នងការរង បានចុះធ្វើការស្រាវជ្រាវមុខសញ្ញា និងពិនិត្យនៅទីតាំងកន្លែងកើតហេតុផងដែរដើម្បីចង់ដឹងថា តើការបាត់បង់ទ្រព្យសម្បត្តិដ៏មហាសាលនេះជាការពិត ឬក៏ជាការបំភ្លៃ។

ជុំវិញករណីនេះដែរ លោកវរសេនីយ៍ទោ ទឹម វិច្ឆ័យ អធិការនគរបាលស្រុកសំពៅលូន បានអះអាងថា រូបលោកផ្ទាល់ជាមួយនឹងក្រុមការងារកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីបំបែកសំណុំរឿងនេះឲ្យបានចង់ដឹងថាតើករណីដែលកើតឡើងវាជាការពិតដែរឬទេ? ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ