Connect with us

សន្តិសុខសង្គម

ករណីរោងចក្រចំនួន២ នៅភូមិម័លបង្ហុយផ្សែងពុលប៉ះពាល់ដល់ពលរដ្ឋបានដល់ដៃមន្ទីរបរិស្ថានដើម្បីចាត់ការបន្ត

បានផុស

នៅ

សំណុំរឿងបណ្ដឹងរបស់ប្រជាពលរដ្ឋរស់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ជាមួយរោងចក្រចំនួន២ដែលបានបង្ហុយផ្សែងពុលប៉ះពាល់ដល់សុខភាព និងបរិស្ថាន បានធ្លាក់ដល់ដៃមន្ទីរបរិស្ថានរាជធានីភ្នំពេញហើយ ដើម្បីមានចំណាត់បន្ត និងចេញលិខិតបញ្ជាកែប្រែផលប៉ះពាល់ការបំពុលខ្សល់។ នេះបើតាមការឲ្យដឹងពីលោក ហ៊ាង ញ៉ អនុប្រធានការិយាល័យ​សាធារណការ និងដឹកជញ្ជូន អនាម័យបរិស្ថានខណ្ឌដង្កោ ប្រាប់ កម្ពុជាថ្មី កាលពីព្រលប់ថ្ងៃទី១៦កក្កដាម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាង ញ៉ បន្ថែមថា រោងចក្រដែលរងបណ្ដឹងពីប្រជាពលរដ្ឋពីការបំពុលខ្យល់ សាយភាយក្លិនឈ្ងៀមឈួល ប៉ះពាល់ប្រជាពលរដ្ឋរស់នៅជិតខាងនោះ ជាទីតាំងសេវាកាត់ដេរសម្លៀកបំពាក់ ឈ្មោះ All Lucky (Cambodia) Co.,Ltd របស់លោក Hui Jiayi ជនជាតិចិន ស្ថិតនៅដីទ្បូត៍លេខ៩ ផ្លូវបេតុង ហៅផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អនុប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន អនាម័យបរិស្ថានខណ្ឌដង្កោ បានបន្ថែមថា តាមការពិនិត្យជាក់ស្ដែង ដែលលោកបានចូលរួមសហការជាមួយក្រុមមន្ត្រីតំណាងមន្ទីរបរិស្ថានរាជធានីភ្នំពេញ សាលាសង្កាត់ដង្កោ ប្រធានភូមិម័ល ទីតាំងនេះពុំមានច្បាប់កិច្ចសន្យាការពារបរិស្ថាន។ យកសំណល់កម្ទេចក្រណាត់ដុតនៅក្នុងទ្បដុតចំហាយក្តៅ។ទុកដាក់សំរាម សំណល់ផេះទ្បដុតចំហាយក្តៅ នៅមុខរបងក្រុមហ៊ុន និងមានកម្មករសរុបចំនួន ១៥០នាក់។

លោក ហ៊ាង ញ៉ បន្ថែមថា បន្ទាប់ពីពិនិត្យធ្វើអធិការកិច្ច ក្រុមការងារបានណែនាំដោយហាមដាច់ការដុតសំណល់ឧស្សាហកម្មកម្ទេចក្រណាត់ ប្លាស្ទិក នៅក្នុងទ្បដុតចំហាយក្តៅ។ មន្ទីរបរិស្ថាន នឹងចេញលិខិតបញ្ជាកែប្រែផលប៉ះពាល់បរិស្ថាននៅសប្តាហ៍ក្រោយ។ ត្រូវរៀបចំឯកសារធ្វើច្បាប់កិច្ចសន្យាការពារបរិស្ថាន នៅមន្ទីរបរិស្ថាន។

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋរស់នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក្បែររោងចក្រខាងលើ បានដាក់ពាក្យបណ្ដឹងទៅលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ ដើម្បីដោះស្រាយពីបញ្ហារោងចក្របង្ហុយផ្សែងពុលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ និងប៉ះពាល់ដល់បរិស្ថាន។

នៅក្នុងពាក្យបណ្ដឹង ប្រជាពលរដ្ឋដែលរស់នៅជុំវិញបរិវេណរោងចក្រ អលឡាក់គី និងក្រុមហ៊ុន គុនបូស្តាយស៍ អីតែរឹល ឯ.ក បានស្នើសុំអាជ្ញាធរសង្កាត់ដង្កោចាត់វិធានការលើរោងចក្រទាំងពីរនេះ ដោយបញ្ឈប់សកម្មភាពបង្ហុយផ្សែងក្នុងបរិយាកាសទាប ហើរចូលផ្ទះរបស់ពួកគាត់ធ្វើឲ្យប៉ះពាល់ដល់សុខភាព ដូចជាផ្លូវដង្ហើម និងផ្ទះរោលផ្សែងខ្មៅជាដើម។ ប្រភពព័ត៌មានខ្លះបានឲ្យដឹងថា រោងចក្រនេះបានដុតក្រណាត់ដើម្បីយកចំហេះ ដោយបង្ហុយផ្សែងចេញតាមបំពុងមានកម្ពស់ទាប ម៉្លោះហើយខ្យល់បក់ធ្វើឲ្យផ្សែងធ្លាក់ចុះ មកក្រោមចូលផ្ទះប្រជាពលរដ្ឋរស់នៅក្បែរខាងនៃរោងចក្រមួយនេះ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទីutes មុន

កម្ពុជាមានពេល ៥ ឆ្នាំ អភិវឌ្ឍឧស្សាហកម្ម SME មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានជាតិ៣៤ នាទីutes មុន

ត្រឹមដើមឆ្នាំនេះ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៩ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣៨ នាទីutes មុន

លក់កាហ្វេ ភេសជ្ជៈតាម​ដង​ផ្លូវ​មួយ​ថ្ងៃ​បាន​ ៥០ ទៅ ៩០ កែវ រក​ចំណូល​បាន​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ​ផ្គត់ផ្គង់គ្រួសារ

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៥៥ នាទីutes មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

Sokha Hotels

ព័ត៌មានពេញនិយម