សន្តិសុខសង្គម
រដ្ឋបាលខណ្ឌប្ញស្សីកែវ បើកការដ្ឋានស្ថាបនាផ្លូវនិងលូ ជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ និងសង្កាត់ ឆ្នាំ២០២៤
រដ្ឋបាលខណ្ឌប្ញស្សីកែវ បានបើកការដ្ឋានស្ថាបនាដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ និងសង្កាត់ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ដោយមានការចូលរួមពី លោកអភិបាលរងខណ្ឌ លោកនាយករងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ លោកអនុប្រធានការិយាល័យសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ លោក-លោកស្រីចៅសង្កាត់ ប្រឹក្សាសង្កាត់ ស្មៀន មេភូមិ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន ១២០នាក់ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

មន្រ្តីជំនាញ បានបញ្ជាក់ថា ការដ្ឋានដែលត្រូវបើកឲ្យដំណើរការមាន០៣ គម្រោងរួមមាន គម្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍខណ្ឌមានមួយគម្រោង ជួសជុលស្តារប្រព័ន្ធលូ មុខកាត់ ០.៨០ម ប្រវែង ១,៤៥៨ម ស្ថិតនៅភូមិខ១។ និង
គម្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍសង្កាត់មាន ចំនួន០២ គម្រោង៖ ទី១ ជួសជុលប្រព័ន្ធលូ មុខកាត់ ០.៥០ម ប្រវែង ៨៩៩ម ស្ថិតនៅភូមិខ១ និងភូមិខ២។ និងទី២ ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង ១,៤២៥ម ទទឹងមធ្យម ២ម កម្រាស់ ០.១២ម ស្ថិតនៅភូមិក។
ប្រជាពលរដ្ឋ បានសម្តែងក្តីរីករាយ ចំពោះការគិតគូររបស់អាជ្ញាធរ ព្រោះប្រព័ន្ធលូបង្ហូរទឹកនេះ វាជាផ្នែកមួយសំខាន់ណាស់ ក្នុងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋគ្រប់គ្នា ពិសេសនោះ អាចបញ្ចៀសបានពីការជន់លិច នៅរៀងរាល់រដូវវស្សា ពេលមានភ្លៀងធ្លាក់ខ្លាំងផងដែរ ។

សូមបញ្ជាក់ថា បញ្ហាផ្លូវថ្នល់ ឬប្រព័ន្ធលូបង្ហូរទឹកនេះ ជាកិច្ចការងារសំខាន់ណាស់ ដែលរាជរដ្ឋាភិបាល តែងបានណែនាំដល់អាជ្ញាធរនៅតាមថ្នាក់រដ្ឋបាលក្រោមជាតិ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការស្ថាបនា និងពិនិត្យជួសជុលកែលម្អរ រាល់ផ្លូវ ឬលូចាស់រិចរិល ឬខូចគុណជាដើម ដោយចាំបាច់ត្រូវផ្លាស់ប្តូរថ្មីជូនប្រជាពលរដ្ឋ តាមរយះកម្មវិធីផែនការណ៍គម្រោងមូលនិធិអភិវឌ្ឍន៍ថ្នាក់សង្កាត់ ខណ្ឌ និងរាជធានីខេត្ត ៕
អត្ថបទ៖ សុភា







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី