Connect with us

សន្តិសុខសង្គម

ពលរដ្ឋរង់ចាំការស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែងជាង​១ពាន់ម៉ែត្រ ខណៈអាជ្ញាធរចុះវាស់វែងជិត២​ឆ្នាំ​មក​ហើយ

បានផុស

នៅ


ពលរដ្ឋរស់នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ កំពុងរង់ចាំការស្ថាបនាផ្លូវបេតុងចាស់មួយខ្សែចាប់ពីផ្សារទួលពង្រទៅព្រុំប្រទល់ខណ្ឌដង្កោរ​ប្រម៉ាណជា១០០០ម៉ែត្រ​ ខណៈអាជ្ញាធរចុះពិនិត្យវាស់វែង និងឱ្យពលរដ្ឋកាត់សំយាបផ្ទះដែលប៉ះពាល់ជិត២ឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋបានលេីកឡេីងថា​ កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០២២​ អាជ្ញាធរ​ខណ្ឌ​ សង្កាត់​ បានចុះពិនិត្យវាស់វែង​ និងឱ្យពលរដ្ឋដែលរស់នៅអមសងខាងផ្លូវកាត់ដំបូល ឬសំយាបផ្ទះ​ តូប​ ដេីម្បីជៀសវាងការប៉ះពាល់ក្នុងការអភិវឌ្ឍន៍ផ្លូវខាង​លេី។ ជាការសហការដើម្បីបានផ្លូវបេតុងស្អាត ពលរដ្ឋក៏នាំគ្នាកាត់ចេញតាមការណែនាំរបស់អាជ្ញាធរ តែរហូតមកដល់ពេលនេះ នៅមិនទាន់ឃេីញមានការអភិវឌ្ឍន៍​ស្ថាបនាផ្លូវខាងលេីនេះទេ​ ឃេីញអាជ្ញាធរចុះកាយផ្លូវយកសំរាមចេញនៅចុងភូមិខាងកេីតប្រម៉ាណ៥០ម៉ែត្រ។

ពលរដ្ឋបន្ថែមទៀតថា​ ការកាយផ្លូវនេះ អាចប្រឈម និងបង្កគ្រោះថ្នាក់នៅពេលយប់ ព្រោះផ្លូវនេះមិនមានភ្លេីងបំភ្លឺផ្លូវនោះទេ​ ខណៈផ្លូវក៏ខូចទ្រុឌទ្រោមខ្លាំងពេលមានភ្លៀងធ្លាក់តែងជន់លិច និងមានពលរដ្ឋធ្វើដំណើរដួលបង្កជារបួសជាញឹកញ៉ាប់ផងដែរ។

ជុំវិញបញ្ហានេះ លោក​ កង​ វង​ ចៅសង្កាត់ចោមចៅទី១ បានប្រាប់ភ្នាក់ងារ កម្ពុជាថ្មី​ នៅព្រឹកថ្ងៃទី១៧កក្កដា នេះថា ការកាយផ្លូវនៅចុងភូមិខាងកេីតប្រម៉ាណ៥០ម៉ែត្រនោះ​ កន្លងមកពេលមានភ្លៀងធ្លាក់ម្តងម្កាលតែងតែដក់ទឹកលិចផ្លូវ​ ហេីយម្យ៉ាងទៀតពលរដ្ឋតែងយកសំរាមទៅដោះចោលទីនោះ​ ទេីបលោកដាក់គ្រឿងចក្រ​ កាយចេញបញ្ជៀសទឹកលិចដក់លេីផ្លូវ និងហាមមិនឱ្យពលរដ្ឋបោះសំរាមនៅទីនោះបន្តទៀត។ លោកចៅសង្កាត់បន្ថែមថា ចំពោះការស្ថាបនាផ្លូវមួយខែ្សនេះអាចនឹងគ្រោងធ្វេីនៅឆ្នាំ២០២៥ខាងមុខ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម