សន្តិសុខសង្គម
ពលរដ្ឋភូមិម័ល ស្នើអាជ្ញាធរ ពន្លឿនដោះស្រាយបញ្ហារោងចក្រចំនួន ២ បញ្ចេញផ្សែងពុលប៉ះពាល់សុខភាព
ប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្នើសុំអាជ្ញាធរជួយពន្លឿនរកដំណោះស្រាយចំពោះបញ្ហារោងចក្រចំនួន ២ ទីតាំង ដែលបង្ហើរផ្សែងបំពុលបរិយាកាស ធ្វើឲ្យប៉ះពាល់ដល់អ្នករស់នៅក្បែរនោះ។

បើតាម លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានប្រាប់កម្ពុជាថ្មី ឲ្យដឹងថា អាជ្ញាធរ បានចុះណែនាំរោងចក្រទាំងពីរទីតាំងខាងលើចំនួន ២ ដង រួចមកហើយ ឲ្យបញ្ឈប់ការដុតក្រណាត់ មកដុតអុសវិញ ចៀសវាងហុយផ្សែងខ្មៅបំពុលទៅដល់ប្រជាពលរដ្ឋដែលនៅជិតទីតាំងនោះ។
ពាក់ព័ន្ធករណីនេះដែរ លោក រក្សា អ្នកតំណាងប្រជាពលរដ្ឋរស់នៅក្នុងតំបន់រងផលប៉ះពាល់ បានលើកឡើងដែរថា ចំពោះបញ្ហាផ្សែងហុយចេញពីខាងលើរោងចក្រនេះ គឺប៉ះពាល់ខ្លាំងទៅដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ខាងលើ។ ជាពិសេសក្មេងៗ និងមនុស្សចាស់ ដែលរស់នៅតំបន់នេះ ភាគច្រើនមួយរយៈចុងក្រោយ គឺ ឧស្សាហ៍ឈឺ ក្អក ពាក់ព័ន្ធនឹងផ្លូវដង្ហើមខ្លាំងតែម្ដង។

លោកលើកឡើងបន្តថា បញ្ហាបំពង់ផ្សែងបង្ហុយចេញពីរោងចក្រនេះ តែងតែបង្ហុយផ្សែងខ្មៅខ្មួលខ្មាញ់ចេញមកជារៀងរាល់ថ្ងៃ រាល់ម៉ោងធ្វើការ ដែលធ្វើឲ្យពួកគាត់ រួមទាំងក្មេងៗ និងមនុស្សចាស់ ពិបាកដកដង្ហើមរាល់ពេលមានផ្សែងចេញមកម្តងៗ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅតំបន់រងផលប៉ះពាល់ បានសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធ សូមជួយពន្លឿនដោះស្រាយបញ្ហាខាងលើនេះផង។ ពួកគាត់ ក្នុងនាមជាប្រជាពលរដ្ឋ គ្រាន់តែចង់ឲ្យខាងរោងចក្រកែសម្រួលដល់បំពង់បង្ហុយផ្សែង មេត្តាជួយតបំពង់ឲ្យខ្ពស់ជាងមុន និងចង់ឲ្យខាងរោងចក្រឈប់ដុតក្រណាត់បន្តទៀត ដើម្បីកុំឲ្យប៉ះពាល់សុខភាពកាន់តែខ្លាំងជាងនេះ។

សូមជម្រាបថា កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ប្រជាពលរដ្ឋរស់នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក្បែររោងចក្រខាងលើ បានដាក់ពាក្យបណ្ដឹងទៅ លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ ដើម្បីដោះស្រាយពីបញ្ហារោងចក្របង្ហុយផ្សែងពុលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ និងបរិស្ថាន។
នៅក្នុងពាក្យបណ្ដឹង ប្រជាពលរដ្ឋដែលរស់នៅជុំវិញបរិវេណរោងចក្រ អលឡាក់គី និងក្រុមហ៊ុន គុនបូស្តាយស៍ អីតែរឹល ឯ.ក បានស្នើសុំអាជ្ញាធរសង្កាត់ដង្កោ ចាត់វិធានការលើរោងចក្រទាំងពីរនេះ ដោយបញ្ឈប់សកម្មភាពបង្ហុយផ្សែងក្នុងបរិយាកាសទាប ហើរចូលផ្ទះរបស់ពួកគាត់ធ្វើឲ្យប៉ះពាល់ដល់សុខភាព ដូចជាផ្លូវដង្ហើម និងផ្ទះរោលផ្សែងខ្មៅជាដើម។

ប្រភពព័ត៌មានខ្លះ បានឲ្យដឹងថា រោងចក្រនេះ បានដុតក្រណាត់ ដើម្បីយកចំហេះ ដោយបង្ហុយផ្សែងចេញតាមបំពង់មានកម្ពស់ទាប ម្ល៉ោះហើយខ្យល់បក់ធ្វើឲ្យផ្សែងធ្លាក់ចុះមកក្រោមចូលផ្ទះប្រជាពលរដ្ឋរស់នៅក្បែរខាង នៃរោងចក្រមួយនេះ៕
អត្ថបទ ៖ រដ្ឋា , ម៉េង



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ