Connect with us

សន្តិសុខសង្គម

ចៅសង្កាត់ចោមចៅទី៣៖​ ការស្ថាបនាផ្លូវបេតុងឆ្អឹងដែកក្នុងឆ្នាំ២០២៤ បានចំនួន៦ខ្សែប្រវែង​១៣០០ម៉ែត្រ

បានផុស

នៅ

រដ្ឋបាលសង្កាត់ចោមចៅទី៣​ ដឹកនាំដោយលោក​ វ៉ា​ សាវឿន​ ជាចៅសង្កាត់​ ការអភិវឌ្ឍន៍ក្នុងឆ្នាំ២០២៤នេះ​មានការស្ថាបនាផ្លូវបេតុងឆ្អឹងដែកបានចំនួន៦ខ្សែ​ ​ស្មេីរនឹងប្រវែង១៣០០ម៉ែត្រ​ ដោយប្រេីប្រាស់ថិវិកាមូលនិធិអភិវឌ្ឍន៍​ឃុំ​ សង្កាត់​ ក្នុងឆ្នាំ២០២៤​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ វ៉ា​ សាវឿន​ បានបញ្ជាក់ថា​ ការស្ថាបនាផ្លូវចំនួន៦ខ្សែខាងលេីនេះ​ ដោយមើលឃេីញពីភាពលំបាក​ ប៉ះពាល់ដល់ការរស់នៅ​ធ្វេីដំណេីរ​ ក៏ដូចជាប្រកបរបរផ្សេងៗ​របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទេីបលោកដឹកនាំមន្ត្រីក្រោមឱវាទ​ ក្រុមការងារចុះសិក្សាពិនិត្យជាក់ស្តែង​នៅតាមបណ្តាលផ្លូវដែលរងការទ្រុឌទ្រោមក្នុង។

លោកចៅសង្កាត់បានបន្តថា​ ក្រោយពីពិនិត្យជាក់ស្តែងឃេីញថា​ មានផលប៉ះពាល់ទៅដល់​ការធ្វេីដំណេីរ​ រស់នៅ​ និងប្រកបរបរផ្សេងៗដល់ប្រជាពលរដ្ឋ​ លោកក៏បានដាក់គ្រឿងចក្រឈូសឆាយស្ថាបនាជាផ្លូវបេតុងឆ្អឹងដែកតែម្តង។ រហូតមកដល់បច្ចុប្បន្នរយៈពេល៧ខែមកនេះ ក្នុងឆ្នាំ២០២៤​ ការស្ថាបនាផ្លូវលំ​ទ្រុឌទ្រោមប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែកបានចំនួន៦ខ្សែហេីយ​ ដោយសរុបចំនួន១៣០០ម៉ែត្រ​ ទទឹង៤.៥ម៉ែត្រ​ កំរាស់១.៥ម៉ែត្រ​ ដោយប្រេីប្រាស់ថវិការមូលនិធិអភិវឌ្ឍន៍ឃុំ​ សង្កាត់ក្នុងឆ្នាំ២០២៤។

លោក​ វ៉ា​ សាវឿន​ បានបញ្ជាក់ទៀតថា​ គោលដៅបន្ត លោកនឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន និងបំរេីប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។ ជាមួយគ្នានេះផងដែរ​ ប្រជាពលរដ្ឋសំណែងការត្រេកអរសប្បាយចិត្តយ៉ាងខ្លាំង និងមានភាពកក់ក្តៅ ខណៈអាជ្ញាធរតែងតែយល់ពីទុក្ខទុរៈប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រោមការដឹកនាំបំពេញកាតព្វកិច្ចបំរេីប្រជាពលរដ្ឋ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៤ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៤ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម