Connect with us

សន្តិសុខសង្គម

ជនពិការម្នាក់ អង្គុយលេងទូរស័ព្ទមាត់ស្រះទឹក ក្នុងវត្តតាំងក្រសាំង រអិលជើងដាច់ផ្ងារធ្លាក់លិចបាត់ទៅក្រោម

បានផុស

នៅ

បុរស​ជា​ជន​ពិការ​រៀន​ចប់​សញ្ញាប័ត្រ​ផ្នែក​កសិកម្ម​ម្នាក់ បាន​រអិល​ជើង​ដាច់​ផ្ងារ​ធ្លាក់​ទឹកស្រះ​នៅ​ក្នុង​វត្ត​តាំងក្រសាំង​ខាងជើង បណ្ដាល​ឲ្យ​ស្លាប់ ត្រូវ​កម្លាំង​ជំនាញ​ពិសេស ៩១១ រក​ឃើញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ខាងលើ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៦ និង ៣០ នាទី​យប់ ថ្ងៃ​ទី ១៧ ខែ​កក្កដា ឆ្នាំ ២០២៤ ចំណុច​វត្ត​តាំង​ក្រសាំង​ខាងជើង សង្កាត់​កាកាប​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ដែល​លង់​ទឹក​ស្លាប់​មាន​ឈ្មោះ សុខ វណ្ណះ អាយុ​ជាង ៣០ ឆ្នាំ ជា​ជន​ពិការ​ស្វិត​ជើង ខាង​ស្តាំ មក​សុំ​ព្រះសង្ឃ​ស្នាក់នៅ​សាលា​បាលី ក្នុង​វត្ត​កន្លែង​កើតហេតុ​ខាងលើ និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ។

យោង​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បាន​មក​អង្គុយលេង​ទូរស័ព្ទ​លើ​ខឿន​មាត់​ស្រះ​ទឹក​ក្បែរ​ស្លាក​ឈ្មោះ ហើយ​ក៏​រអិល​ជើង​ដាច់​ផ្ងារ​ទៅ​ក្រោយ​ធ្លាក់ទឹក លង់​លិច​បាត់​ទៅ​ក្រោម ភ្លាមៗ ក៏​មាន​មនុស្ស ២ នាក់ បាន​ឃើញ តែ​ពុំ​ហ៊ាន​ចុះ​ទៅ​ជួយ​ឡើយ រួច​នាំ​គ្នា​រត់​ទៅ​ប្រាប់​អ្នក​ជិតខាង និង​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ទីតាំង​កើតហេតុ​ភ្លាមៗ ផង​ដែរ។

បន្ទាប់ពី​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់ ក៏បាន​សុំ​អន្តរាគមន៍​ពី​ខាង​កម្លាំង​ពិសេស ៩១១ ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍។ ក្នុង​នោះ កម្លាំង​ពិសេស ៩១១ បាន​ចុះ​មក​ដល់ រួច​ត្រៀម​សម្ភារៈ​មួយ​ចំនួន​ចុះ​ទៅ​រុករក​សព ប្រើ​ពេល​អស់​ជាង​កន្លះ​ម៉ោង ក៏​រក​ឃើញ​ស្រង់​មក​លើ​គោក​វិញ ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម