Connect with us

សន្តិសុខសង្គម

អាវុធហត្ថរាជធានីឃាត់ខ្លួនមន្ត្រីយោធាម្នាក់ បន្ទាប់​ពីយកកាំភ្លើងAK ទៅគំរាមអ្នកលក់ត្រី

បានផុស

នៅ

បុរសជាមន្ត្រីយោធាម្នាក់បានយកយកអាវុធម៉ាក AK 47 មួយដើមទៅគំរាមជនរងគ្រោះម្នាក់ដែលបានចោទខ្លួនថា មានទំនាក់ទំនងជាមួយប្រពន្ធជនរងគ្រោះ។ ហេតុការណ៍នេះបង្កការភ្ញាស់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ ចំណុចយឿត្រីថ្មីគល់ស្ពានព្រែកព្នៅ ភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យមានឈ្មោះ សុខ មនោរម្យ អាយុ៣៧ឆ្នាំ មុខរបរយោធា (កងកិត្តិយសត្រែទ័ព) បច្ចុប្បន្នរស់នៅផ្ទះលេខ៦៨C ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដោយឡែកជនរងគ្រោះឈ្មោះ តែ ប្រុស អាយុ៣៧ឆ្នាំ មុខរបររលក់ត្រី បច្ចុប្បន្នរស់នៅផ្ទះលេខ៣២G ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីវកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានដឹងថា នៅយប់ថ្ងៃកើតហេតុជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស 350 ពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ 02.2.6171 ដោយដាក់អាវុធវែងAK47 មួយដើមក្នុងរថយន្តពេលមកដល់កន្លែងកើតហេតុ បានដកអាវុធវែងAK47 ចេញពីក្នុងរថយន្តយកទៅគំរាមជនរងគ្រោះ និងអ្នកជិតខាង។ មូលហេតុដោយសារជនរងគ្រោះ​ចោទខ្លួនថា បានទំនាក់ទំនងស្នេហាជាមួយប្រពន្ធរបស់គាត់។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ព ចំណែកអាវុធវែងAK47បានយកទៅទុកក្នុងឃ្លាំងវិញ។ សង្ស័យខាងលើបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម