សន្តិសុខសង្គម
ប្តីប្រពន្ធឌុបគ្នាទៅមន្ទីរពេទ្យ ដើម្បីសម្រាលមិនទាន់ដល់ផង ប្រពន្ធក៏សម្រាលលើម៉ូតូផ្អើលប្រជាពលរដ្ឋជួយ
ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូរ ជិះម៉ូតូដឹកគ្នាទៅមន្ទីរ ដើម្បីសម្រាលកូន តែមិនទាន់ទៅមន្ទីរពេទ្យផង ស្ត្រីជាប្រពន្ធបានសម្រាលនៅលើម៉ូតូ បង្កភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយសង្គ្រោះបឋម។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០២ នឹង ២០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសជាប្តីបានប្រាប់ឱ្យដឹងថា គាត់កំពុងធ្វើសំណង់ដូចសព្វមួយដង នៅការដ្ឋានមួយកន្លែងខណៈនោះគាត់ទទួលបានទូរស័ព្ទពីប្រពន្ធថា ប្រពន្ធគាត់ជិតគ្រប់ខែហើយ ។ លុះភ្លាមៗ គាត់បានសុំច្បាប់មេ ទៅយកប្រពន្ធដើម្បីយកទៅសម្រាលនៅមន្ទីរពេទ្យ ប៉ុន្តែនៅពេល កំឡុងពេលឌុបប្រពន្ធ ធ្វើដំណើរទៅមន្ទីរពេទ្យ ក៏ស្រាប់តែ ប្រពន្ធរបស់គាត់ឈឺពោះសម្រាលកូនលើម៉ូតូបាត់ទៅហើយ។ ទើបភ្លាមៗនោះ គាត់ឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវ អោយបងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយសង្គ្រោះ នឹងបន្តទាក់ទងទៅរថយន្តសង្គ្រោះ។
ក្រោយកើតហេតុ ម្តាយនឹងកូនប្រុស ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីមើលថែទាំអោយទារកមានសុខភាពល្អផងដែរ៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ