Connect with us

សន្តិសុខសង្គម

អាជ្ញាធរ ចុះរៀបចំសណ្តាប់ធ្នាប់ក្រោមស្ពានស្ទឹងមានជ័យ ដែលជាជម្រកជនអនាថាប្រព្រឹត្តបទល្មើស

បានផុស

នៅ

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក កែវ សំណាង អភិបាលរង​ នៅថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២៤ បានចុះរៀបចំសណ្តាប់ធ្នាប់នៅក្រោមស្ពានស្ទឹងមានជ័យ ក្រោយជនអនាថាមួយចំនួនបានយកទីតាំងនោះធ្វើជាជម្រកសម្រាប់ប្រើប្រាស់គ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះរៀបចំសណ្តាប់ធ្នាប់នេះ បន្ទាប់ពីសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃជនអនាថាបានប្រមូលផ្តុំគ្នានៅក្រោមស្ពានស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឆ្លៀតឱកាសសាងសង់ធ្វើខ្ទមតូចៗដើម្បីស្នាក់នៅ និងប្រើប្រាស់គ្រឿងញៀនផងដែរ។ បន្ថែមពីនេះ ជារឿយៗពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅម្តុំនោះបានសម្តែងការព្រួយបារម្ភពីសុវត្ថិភាពរាល់ពេលធ្វើដំណើរឆ្លងកាត់ពេលយប់អាធ្រាត្រដោយបារម្ភពីករណីចោរឆ្លក់ ឬប្លន់ជាដើម។

លោក កែវ សំណាង អភិបាលរងខណ្ឌមានជ័យ មានប្រសាសន៍ថា ជារឿយៗអាជ្ញាធរតែងតែចុះរៀបចំសណ្តាប់ធ្នាប់នៅទីនេះ ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង ជាពិសេសពង្រឹងសន្តិសុខ។ លោកថ្លែងថា៖«អាជ្ញាធរមូលដ្ឋាន តែងតែចុះរៀបចំសណ្តាប់ធ្នាប់ធ្នាប់និងប្រមូលក្រុមជនអនាថាក្រោមស្ពាន និងរុះរើតូបតូចៗ ដុតកម្ទេចចោល ចៀសវាងក្រុមទាំងនោះមកសាងសង់ធ្វើកន្លែងសាក់នៅម្ដងទៀត»។

លោកបញ្ជាក់បន្ថែមថា វិធានការណ៍នេះ ស្របទៅនឹងការអនុវត្តន៍គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយទុក្ខលំបាក ប្រកបដោយភាពវិជ្ជមាន និងក្តីកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។  ជាពិសេស លើកកម្ពស់បន្ថែមទៀតនូវសណ្តាប់ធ្នាប់សាធារណៈ និងធានារក្សាបាននូវសន្តិសុខសង្គម ស្ថិរភាពនយោបាយ និងនិរន្តរភាពបានកាន់តែល្អប្រសើរ ៕
អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២២ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៤ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម