Connect with us

សន្តិសុខសង្គម

បញ្ជូនខ្លួនមន្ត្រីយោធាប្រើកាំភ្លើងAKគំរាមអ្នកលក់ត្រីទៅតុលាការ

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ដែលជាមន្រ្តីយោធាពាក់ព័ន្ធការប្រើប្រាស់កាំភ្លេីង AK47គំរាមកំហែង តាមផ្លូវសាធារណៈទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យមានឈ្មោះ សុខ មនោរម្យ អាយុ៣៧ឆ្នាំ មុខរបរយោធា(កងកិត្តិយសត្រែទ័ព)បច្ចុប្បន្នរស់នៅផ្ទះលេខ68C ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ តែ ប្រុស ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ត្រី។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅបានចាប់ខ្លួនជនសង្ស័យម្នាក់ពីបទ(គំរាមកំហែងដោយប្រើប្រាស់អាវុធវែងAk47)នៅចំណុចយឿត្រីថ្មីគល់ស្ពានព្រែកព្នៅភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមការស្ដាប់ចម្លើយជនសង្ស័យបានសារភាពថា នៅវេលាម៉ោង ៧និង៣២នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាកLUXIS 350ពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ 02.2.6171​ដោយដាក់អាវុធវែងAK47មួយដើមក្នុងរថយន្តពេលមកដល់កន្លែងកើតហេតុបានដកអាវុធវែងAK47ចេញពីក្នុងរថយន្តយកទៅគំរាមជនរងគ្រោះឈ្មោះ តែ ប្រុស និងអ្នកជិតខាង។ មូលហេតុដោយសារជនរងគ្រោះចោទខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ពចំណែកអាវុធវែងAK 47បានយកទៅទុកក្នុងឃ្លាំងវិញ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៨ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម