សន្តិសុខសង្គម
សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្ស ៧ នាក់
សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ឆ្មក់ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់(ភ្នាល់មាន់ជល់) មួយកន្លែង និងប្រើអំពើហិង្សាលើសមត្ថកិច្ច ដោយឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់ ៧ នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ នៅចំណុចដីឡូត៍ ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះ មាន ស៊ីនាត ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ទី២.ឈ្មោះ ហេង គ្រីស្នា ហៅក្រៅ វង្ស ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ទី៣.ឈ្មោះ ជួន តូ ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ទី៤.ឈ្មោះ ឈីន តី ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរលក់នំប៉័ង ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ទី៥.ឈ្មោះ យេង ទីន ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ទី៦.ឈ្មោះ ជិន សុឃាង ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី៧.ឈ្មោះ សៀក ផាន់នី ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិបាត់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកសម្ភារៈដកហូតបានរួមមាន ៖ លុយចំនួន ១០ ម៉ឺនរៀល មាន់ជល់ ០១ ក្បាល ខ្នាយដែក ០១ គូ និងទូរសព្ទ ០៧ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សុខា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?