Connect with us

សន្តិសុខសង្គម

រដ្ឋបាលខេត្តកណ្ដាលណែនាំឲ្យម្ចាស់អាជីវកម្មផ្សព្វផ្សាយស្រាបៀរនៅបណ្ដោយផ្លូវជាតិលេខ១ត្រូវរុះរើចេញឲ្យអស់ត្រឹមថ្ងៃទី២៥​កក្កដា

បានផុស

នៅ

រដ្ឋបាលខេត្តកណ្ដាលកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានណែនាំដល់ម្ចាស់អាជីវកម្មផ្សព្វផ្សាយស្រាបៀរគ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រូវរើរុះអាហ្វីស ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទត្រឹមថ្ងៃទី២៥កក្កដា។ ជាមួយនឹងការជូនដំណឹងនេះ រដ្ឋបាលខេត្តក៏បានព្រមានដល់ម្ចាស់អាជីវកម្មណាដែលមានការយឺតយ៉ាវ ឬមិនបានអនុវត្តតាមការជូនណឹង រដ្ឋបាលខេត្តនឹងចាត់វិធានការច្បាប់។

តាមរយៈសេចក្ដីជូនដំណឹង ការដាក់តាំងផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទពុំមានច្បាប់អនុញ្ញាត ពុំមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយត្រឹមត្រូវ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ សោភ័ណភាពសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។ ក្នុងន័យនេះ រដ្ឋបាលខេត្តស្នើដល់ម្ចាស់ក្រុមហ៊ុនស្រាបៀរ និងម្ចាស់អាជីវកម្ម សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ដែលបានតំឡើងអាហ្វីស ប៉ាណូ និងផ្ទាំងផ្សាយពាណិជ្ជកម្ម ស្រាបៀរគ្រប់ប្រភេទដែលអត់ច្បាប់ ត្រូវធ្វើការរុះរើយកចេញឱ្យអស់ពីលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រង់ចំណុចចាប់ពីព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តកណ្តាល-ខេត្តព្រៃវែង យ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

រដ្ឋបាលខេត្តក៏បានព្រមានដែរថា ក្នុងករណីយឺតយ៉ាវ ឬមិនបានអនុវត្តតាមការជូនដំណឹងនេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្តនឹងធ្វើការចុះរុះរើអាហ្វីស ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទក្នុងភូមិសាស្ត្រខាងលើ និងចាត់វិធានការច្បាប់។

គួររំឭកថា នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាឱ្យអាជ្ញាធរ​ពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វ​ផ្សាយ​ពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទី​សាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយ​សារ​ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង៕

អត្ថបទ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ វិនាទី មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៩ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម