Connect with us

សន្តិសុខសង្គម

តូចចិត្ត​ខ្លួនឯង​មាន​ជំងឺ​ប្រចាំ​កាយ យក​កូនកាំបិត​ចាក់​សម្លាប់​ខ្លួន​ក្នុង​បន្ទប់

បានផុស

នៅ

ភ្នំពេញ​ ៖ បុរស​ម្នាក់​បានសម្រេច​ចិត្តបាន​ធ្វើ​អត្តឃាត​ខ្លួនឯង​យក​កូនកាំបិត​ចាក់​លើ​ដងខ្លួន​ជាច្រើន​កន្លែង​បណ្ដាល​ឲ្យ​ស្លាប់​នៅក្នុង​ថ្លុកឈាម ទាំង​ខ្លួន​អាក្រាត​កាយ​នៅក្នុង​បន្ទប់ និង​ដាក់​គន្លឹះទ្វារ បង្អួច​ពី​ខាងក្នុង​ជាប់​ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២៤ នៅក្នុង​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ គឹម ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់​នៅក្នុង​បន្ទប់​កើតហេតុ​ខាងលើ​តែម្នាក់ឯង អត់​មាន​ប្រពន្ធ​កូន​ទេ គាត់​មើល​ការខុសត្រូវ​បន្ទប់​ជួល ឱ្យ​ឪពុកម្ដាយ​រស់​នៅឯ​សហរដ្ឋអាមេរិក ចំណែក​បងប្អូន​រស់នៅ​កន្លែង​ផ្សេងៗ​គ្នា នឹង​ទាក់ទង​គ្នា​តាម​ទូរ​សព្ទ​រាល់ថ្ងៃ​។

សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី​១៩ ខែកក្កដា ប្អូនប្រុស​របស់​គាត់​ម្នាក់​បាន​ទាក់ទង​គាត់​បានជា​ធម្មតា ហើយ​នៅ​ថ្ងៃទី​២០ ខែកក្កដា អត់​បាន​ទាក់ទង​មក​ទេ រហូត​ដល​ថ្ងៃ​ទី​២១ ខែកក្កដា ទាក់ទង​បាន​ធម្មតា លុះដល់​ថ្ងៃទី​២២ ខែកក្កដា ស្រាប់តែ​ទាក់​ទង់​លែង​បាន ហើយ​ប្អូនប្រុស​បង្កើតបាន​យកលុយ​ចំនួន ១២០​ដុល្លារ ឱ្យ​ជនរងគ្រោះ ពេល​ទៅ​ដល់​ឃើញ​ទ្វារ និង​បង្អួច​បិទ​ជិត ព្រមទាំង​ជាប់គន្លឹះ​ពី​ខាងក្នុង​ទៀត​ផង ប្អូនប្រុស​ក៏បាន​ស្រែកហៅ ប៉ុន្តែ​អត់​ឭ​ឆ្លើយ ដោយមាន​ការងឿងឆ្ងល់​ក៏បាន​ហៅ​បងប្អូន​មកពី​កន្លែង​ផ្សេងៗ​ឱ្យមក​ជួយ​មើល រួច​ជួល​ជាង​កាត់​គន្លឹះទ្វារ​ចូលទៅ​មើលឃើញ​ជនរងគ្រោះ​ស្លាប់​នៅក្នុង​ថ្លុកឈាម​បាត់ទៅហើយ ដោយមាន​ស្នាម​ចាក់​ជាច្រើន​កន្លែង​ពេញ​ដងខ្លួន ទើប​មានការ​ភ្ញាក់​ផ្អើលឆោឡោ។

ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​រលាក​ស្រោមខួរ ព្រោះតែ​ខំរៀន​ខ្លាំងពេក ហើយ​ដំបូង​ឡើយ​មាន​ស្មារតី​ធម្មតា​ៗ​ទេ ប៉ុន្តែ​កាលពី​៧​ឆ្នាំមុន​ត្រូវ​បាន​ចោរប្លន់​យក​ម៉ូតូ​១​គ្រឿង​ ទើប​ធ្វើ​ឱ្យ​គាត់​ចេះតែមាន​ការភ័យខ្លាចរ​ហូត​មក។

ក្រោយពេល​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​១ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បាន​ចុះទៅ​កាន់​ទីនោះ​ហើយ​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​កោសល្យវិច័យ បាន​បញ្ជាក់​ថា ជនរងគ្រោះ​បានធ្វើ​អត្តឃាត​ចាក់​សម្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន ចំណែក​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធើ្វ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៤ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៣ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម