សន្តិសុខសង្គម
ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តភ្នំសំពៅ ស្នើឲ្យអាជ្ញាធរអន្តរាគមន៍ រឿងព្រះសង្ឃមួយអង្គចង់គ្រប់គ្រងវត្ត
នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មានព្រះសង្ឃជាច្រើនអង្គ រួមជាមួយប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទចំណុះជើងវត្តភ្នំសំពៅ ដែលមានទីតាំងស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ បានធ្វើដំណើរមកកាន់សាលាខេត្តបាត់ដំបងដើម្បីឲ្យរដ្ឋបាលខេត្តជួយរកដំណោះស្រាយ ជុំវិញបញ្ហាដែលកើតមានឡើងនៅក្នុងទីអារាម។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋក៏ដូចជាសង្ឃដីការបស់ព្រះសង្ឃដែលគង់នៅទីអារាមវត្តភ្នំសំពៅ បានបញ្ជាក់ថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ មានព្រះសង្ឃមួយអង្គព្រះនាម អុីវ យក់សុឺន បានចូលមកសុំស្នាក់អាស្រ័យនៅក្នុងទីអារាមចំនួន៤ថ្ងៃ។ លុះក្រោយមកក៏ចេះតែសុំបន្តគង់នៅមកដល់សព្វថ្ងៃ។ ប៉ុន្តែអ្វីដែលសំខាន់ គឺព្រះសង្ឃអង្គនោះបានព្យាយាមក្តោបក្តាប់អំណាចទៅលើសង្ឃដទៃ មិនថាជាព្រះសង្ឃធម្មតា ឬព្រះចៅអធិការនោះឡើយ រហូតហ៊ានទាមទារទៅលើបច្ច័យគ្រប់យ៉ាង ដែលជាចំណូលរបស់វត្តទាំងមូលយកមកគ្រប់គ្រងថែមទៀតផងដែលបញ្ហានេះ បានធ្វើឲ្យទាំងព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តមានការមិនពេញចិត្តទាល់តែសោះ។
គួរបញ្ជាក់ថា ព្រះសង្ឃព្រះនាម អុីវ យក់សុឺន មានដើមកំណើតនៅស្រុកបាណន់ ហើយបានទៅបួសគង់នៅវត្តអូរជាំ ប៉ុន្តែមិនបានប៉ុន្មានដោយសារទង្វើរបស់ព្រះអង្គដែលវាទទីចង់គ្រប់គ្រងទីនោះ ទើបធ្វើឲ្យមានការបណ្ដេញចេញពីទីអារាម ដោយពុទ្ធបរិស័ទបានចោមរោមបណ្ដេញតែម្ដង ដោយសារតែការខ្លាចអំពើហិង្សាទើបព្រះសង្ឃអង្គនោះចាកចេញពីវត្តអូរជាំ មកសុំគង់ស្នាក់បណ្ដោះអាសន្ននៅវត្តភ្នំសំពៅ ហើយក៏បានប្រើប្រាស់ទង្វើដដែលទៅក្នុងទីអារាមនេះថែមទៀត ទើបធ្វើឲ្យមានការថ្នាំងថ្នាក់ចិត្តពីសំណាក់ព្រះសង្ឃក៏ដូចជាព្រះចៅអធិការ និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។

ដោយសារបញ្ហានេះទាំងព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តបានធ្វើដំណើរទៅកាន់សាលាឃុំម្ដងរួចមកហើយ ដើម្បីសាកសួរព័ត៌មាន និងចង់ឲ្យអាជ្ញាធរឃុំរកដំណោះស្រាយ ផ្ទុយទៅវិញនៅពេលទៅដល់ខាងមុខសាលាឃុំ ត្រូវបានលោកមេឃុំឈ្មោះ ពេជ្រ បឿន បណ្ដេញចេញមិនឲ្យពួកគាត់ចូលសាលាឃុំឡើយ ដែលទង្វើមួយនេះពួកគាត់មិនអាចទទួលយកបានឡើយ ព្រោះអាជ្ញាធរឃុំត្រូវបម្រើរាស្ត្រ មិនមែនគ្រប់គ្រងរាស្ត្រនោះទេ យ៉ាងហោចណាស់ក៏ហៅពួកគាត់ចូលទៅក្នុងសាលាឃុំ ដើម្បីសួរនាំអំពីបញ្ហាដែលកើតមានឡើង និងរកដំណោះស្រាយ ផ្ទុយទៅវិញលោកមេឃុំបានបណ្ដេញទាំងព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តឲ្យចេញពីមុខសាលាឃុំថែមទៀតផង។

ការដែលធ្វើដំណើរមកខាងមុខសាលាខេត្តបាត់ដំបងនាពេលនេះ គឺប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃមានសំណូមពរតែមួយគត់ គឺសុំឱ្យព្រះសង្ឃព្រះនាម អុីវ យក់សុឺន ចាកចេញពីទីអារាមវត្តភ្នំសំពៅទៅកាន់កន្លែងដើម ឬវត្តដទៃទៀតក៏បានដោយមិនអនុញ្ញាតឲ្យគង់ស្នាក់នៅបន្តទៀតនោះឡើយ។

ជុំវិញបញ្ហានេះ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានចេញលិខិតនិមន្ដព្រះតេជគុណ ពៅ លីន ព្រះចៅអធិការវត្តភ្នំសំពៅ ដើម្បីចូលរួមប្រជុំពិភាក្សាសម្របសម្រួលនៅសាលប្រជុំសាលាស្រុកបាណន់ នារសៀលថ្ងៃទី២៤កក្កដានេះ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ