សន្តិសុខសង្គម
សង្ស័យប្រច័ណ្ឌ ប្ដីទាញប៉័ងតោកាប់ប្រពន្ធរបួសធ្ងន់ រួចគេចខ្លួនបាត់
ស្ត្រីជាប្រពន្ធបានរងរបួស ក ធ្ងន់ធ្ងរ បន្ទាប់ពីប្ដីយកកាំបិតប៉័ងតោកាប់ រួចត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សង្ស័យរឿងប្រចណ្ឌ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ១០ នាទី ឈានចូលថ្ងៃទី ២៦ ខែកក្កដា ២០២៤ ចំណុចផ្ទះជួលមួយកន្លែង ផ្លូវជាតិលេខ ៣ ភូមិព្រៃព្រីងខាងត្បូង ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនបង្កជាប្ដី បានកាប់លើប្រពន្ធដោយកាំបិតបុ័ងតោចំ ក ខាងក្រោយ បណ្ដាលឲ្យរយះចេញឈាមធ្ងន់ធ្ងរ ភ្លាមៗ នោះ ត្រូវបានសាច់ញាតិបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

ជនរងគ្រោះឈ្មោះ អ៊ិច សុម៉ាលី អាយុ ៣៦ ឆ្នាំ មុខរបរអ្នកអនាម័យ មានទីលំនៅបន្ទប់ជួលលេខ ៦៩ ភូមិព្រៃព្រីងខាងត្បូង ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ រីឯជនសង្ស័យឈ្មោះ សួន អឿង អាយុ ៦៤ ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបុរីពិភពថ្មី ផ្លូវជាតិលេខ ៣ គម្រោង ១ ផ្ទះលេខ ០៦ ផ្លូវ ១៥ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ(គេចខ្លួន)។
តាមប្រភពព័ត៌មានដដែល បញ្ជាក់ថា ស្ត្រីរងគ្រោះជាស្ត្រីមេម៉ាយ មានកូន ២ នាក់។ ជនដៃដល់ និងស្ត្រីខាងលើ បានរួមរស់ជាប្តីប្រពន្ធអស់រយៈពេល ៧ ឆ្នាំ ហើយ បានកូនម្នាក់ អាយុប្រហែល ៥ ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យបានរត់គេចខ្លួន រីឯស្ត្រីរងគ្រោះកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ សមត្ថកិច្ច បានចុះទៅធ្វើកំណត់ហេតុនៅឯមន្ទីរពេទ្យ ដើម្បីកំណត់អត្តសញ្ញាណជនដៃដល់ ស្រាវជ្រាវចាប់យកមកផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទ ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ