Connect with us

សន្តិសុខសង្គម

ពលរដ្ឋភាគច្រើនចង់ទិញឈើសង់ផ្ទះ ប៉ុន្តែឈើថ្លៃជាងថ្ម

បានផុស

នៅ

បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរភាគច្រើនស្រឡាញ់ផ្ទះឈើណាស់ ប៉ុន្តែទាល់តែចំណាយថវិកាច្រើនជាងធ្វើផ្ទះថ្ម។
តាមប្រភពពីលោក ប៉ែន មុន្នី ដែលជាអ្នកលក់ឈើនៅម្តុំច្រាំងបាក់ ផ្លូវ៣៦៩ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បានប្រាប់ កម្ពុជាថ្មីថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរភាគច្រើនចង់ទិញឈើយកទៅសាងសង់ផ្ទះខ្លាំងណាស់ ប៉ុន្តែដោយសារតែឈើមានតម្លៃខ្ពស់ពេកទើបងាកមកធ្វើផ្ទះថ្មស្នាក់នៅវិញ ព្រោះមានតម្លៃធូថ្លៃជាងឈើ។

លោក ប៉ែន មុន្នី បានបញ្ជាក់ទៀតថា មូលហេតុដែលឈើមានតម្លៃខ្ពស់ គឺដោយសារតែឈើពិបាករកហើយឈើដែលដាក់លក់សព្វថ្ងៃ គឺជាឈើស្របច្បាប់ទាំងអស់អត់មានលោតឆត្រ័ដូចពីមុនឡើយ។ ចំពោះតម្លៃឈើវិញគឺប្រភេទលេខ២ ឈើទាល ១ម៉ែត្រគូបថ្លៃ៦០០ដុលារ។ បើឈើប្រភេទលេខ១ មានឈើផ្ចឹក សុក្រំ ស្រឡៅ ថ្លៃរហូតដល់៨០០ដុល្លារឯណោះ។ ដោយសារតែតម្លៃឈើឡើងថ្លៃខ្ពស់ទើបអ្នកប្រកបរបបលក់ឈើតាមដេប៉ូមិនសូវមានម៉ូយចុះមកទិញ៕

អត្ថបទ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម