Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តក្រចេះ ឃាត់ខ្លួនបុរសដែលជាន់ទង់ជាតិខ្មែរ នៅលើទូកនេសាទ

បានផុស

នៅ

បុរសម្នាក់ដែលបានជាន់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើទូកនេសាទនៅក្នុងទន្លេមេគង្គ ខណៈកំពុងធ្វើការនេសាទ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ដើម្បី​យកមកសួរនាំលេីករណីនេះហេីយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ បុរសរូបនេះ មានឈ្មោះ ឃិន ភារម្យ អាយុ ៥២ឆ្នាំ រស់លំនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន សុខា នាយការិយាល័យព្រហ្មទណ្ឌកម្រិតសាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីខាងលើកំពុងតែសួរនាំ និងអង្កេតទៅលើរឿងនេះនៅមិនទាន់មានចំណាត់ការបែបណានោះទេ។

ពាក់ព័ន្ធនឹងករណីខាងលើ រដ្ឋបាលខេត្តក្រចេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានថា ថ្មីៗនេះ មានគ្រុបបណ្តាញទំនាក់ទំនងសង្គមគណនីឈ្មោះ របាយការណ៍ថ្មី គ្រុប៥៥៥នាក់ និងគណនីហ្វេសប៊ុកឈ្មោះ បងសំណាង មានលាភ បានបង្ហោះព័ត៌មាន បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិព្រះរាជាណាចក្រកម្ពុជាមកជាន់នៅលើទូកនេសាទ នៅក្នុងទន្លេមុខ​សាលមហោស្រពខេត្ត កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះ។

រដ្ឋបាលខេត្តក្រចេះ បានចាត់ឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុរសខាងលើ មកកាន់អធិការដ្ឋាន​នគរ​​បាលក្រុងក្រចេះ ដើម្បីសាកសួរបន្តអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម