សន្តិសុខសង្គម
អាវុធហត្ថរាជធានី ចាប់ខ្លួនមេធាវីមានងារជាឧកញ៉ាម្នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីបាញ់បោះក្នុងក្លិបកម្សាន្ដ
កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះឃាត់ខ្លួនលោក ខុន បញ្ចសិទ្ធិ ដែលគេស្គាល់ថា ជាមេធាវី និងមានងារជាឧកញ៉ា និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីផ្ទុះអាវុធនៅក្នុងក្លិបកម្សាន្ដមួយកន្លែងក្នុងមូលដ្ឋានខណ្ឌចំការមន។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណ១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្លឹបកំសាន្ត Central.X ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីមេការក្នុងក្លឹបកម្សាន្តបានប្រាប់ឲ្យដឹងថា មានមនុស្សប្រុសស្រីមួយក្រុមបាននាំគ្នាចូលក្លឹបកម្សាន្ដបានហៅស្រាចំនួន២ដប ដើម្បីហូបជាមួយគ្នីគ្នា។ ស្របពេលកំពុផឹកបានបន្តិច បុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេនោះ (លោក ខុន បញ្ចសិទ្ធិ) បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង និងបានបាញ់ឡើងលើ០១គ្រាប់ផ្អើលភ្ញៀវក្នុងក្លិបរត់ជាន់ជើងគ្នា។ ភ្លាមៗសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យតែម្ដង។

បន្ទាប់ពីកម្លាំងអាវុធហត្ថចុះឃាត់ខ្លួនបុរស២នាក់ខាងលើ ពិនិត្យរកឃើញ ព្រមទាំងដកហូតអាវុធខ្លីបាន២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA ដែលសមត្ថកិច្ចឆែកឃើញក្នុងរថយន្តជនសង្ស័យ។
កម្លាំងអាវុធហត្ថបានអោយដឹងថា តាមចម្លើយសារភាពជនសង្ស័យឈ្មោះ ខុន បញ្ចសិទ្ធិ អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជា តៃកុងឡានខ្លួននោះទេ រីឯតៃកងឡាន បានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។ ប៉ុន្តែក្រោយពី អាវុធហត្ថស្រាវជ្រាវរកឃើញអ្នកដែលបាញ់ពិតប្រាកដ គឺជនសង្ស័យឈ្មោះ ខុន សុបញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះឡើយ។

ក្រោយមានការសួរនាំ អស់រយៈពេលជាច្រើនម៉ោង ជនសង្ស័យទាំង០២នាក់នៅតែផ្តល់ចម្លើយផ្ទុយពីសាក្សី និងភស្តុតាង អាវុធហត្ថខណ្ឌចំការមន បន្តប្រគល់ទៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ជនសង្ស័យទាំង២នាក់បញ្ជូនទៅតុលាការ។
លោក ខុន បញ្ចសិទ្ធិ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ផ្ដល់គោរមងារជា ឧកញ៉ា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ