សន្តិសុខសង្គម
សិស្សសាលាម្នាក់ ចេញពីទាត់បាល់ ជិះម៉ូតូទៅបុកពីក្រោយកុងតឺន័រចតស្ងៀមលើចិញ្ចើមផ្លូវ បោកក្បាលស្លាប់
យុវជនជាសិស្សសាលាថ្នាក់ទី ១០ ម្នាក់ ជិះម៉ូតូចេញពីលេងទាត់បាល់ត្រឡប់ទៅផ្ទះវិញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បុកពីក្រោយកុងតឺន័រដែលចតចោលនៅលើចិញ្ចើមផ្លូវបណ្ដាលឲ្យបោកផ្ទប់បាក់ ក ស្លាប់ភ្លាមៗ ហើយរថយន្តក៏បានបើកគេចពីកន្លែងកើតហេតុបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ ចំណុចមុខខ្លោងទ្វារវត្តជើងឯក ស្ថិតលើផ្លូវ ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះ(សព)មានឈ្មោះ យូ គីមហាក់ អាយុ ១៦ ឆ្នាំ ជាសិស្សថ្នាក់ទី ១០ រស់នៅម្ដុំកួរស្រូវ ៣ ក្នុងមូលដ្ឋានខណ្ឌដង្កោ។
បើតាមការបញ្ជាក់ពីបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឃើញហេតុការណ៍ខាងលើ ប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HY-1697 ជិះតាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ពុំដឹងថាជនរងគ្រោះមានបញ្ហាអ្វីនោះទេ ស្រាប់ជ្រុលចង្កូតបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខ ដែលបើកយកមកចតនៅលើដងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់ពីក្រោយបាក់ ក ស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាម ក្រោយពីបុករួច ក៏មានតៃកុងឡើងមកបើករថយន្តខាងលើគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោចុះមកដល់វាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ន រួចទាក់ទងហៅក្រុមគ្រួសារឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯរថយន្ត សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវនៅពេលក្រោយ៕
អត្ថបទ ៖ សំណាង
-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?