សន្តិសុខសង្គម
អ្នកនាំពាក្យ៖ អ្នកលួចប្រើឯកសណ្ឋាន និងសញ្ញាសម្គាល់របស់អាវុធហត្ថ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់
ក្រោយពីឃើញមានអ្នកលេងហ្វេសប៊ុកមួយដាក់តាំងរូបសញ្ញា អ ហ ដែលធ្វើឲ្យមានការយល់ច្រឡំ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ ចៀសវាងប្រឈមមុខផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានអំពាវនាវដល់បុគ្គលទាំងឡាយណាដែលគ្មានសិទ្ធិ ប៉ុន្ដែបានលួចប្រើប្រាស់ឯកសណ្ឋាន សញ្ញាណប័ណ្ណ និងសញ្ញាសម្គាល់របស់កងរាជអាវុធហត្ថ ឲ្យបញ្ឈប់ជាបន្ទាន់ ខណៈកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងចាត់វិធានការលើករណីនេះ។
អាវុធហត្ថលើផ្ទៃប្រទេស បានអំពាវនាវដល់បុគ្គលដែលកំពុងប្រើប្រាស់ជាសាធារណៈ នូវស្លាកសញ្ញា សម្លៀកបំពាក់ ឯកសណ្ឋាន សញ្ញាណបណ្ណ សញ្ញាសម្គាល់ របស់កងរាជអាវុធហត្ថ ដោយគ្មានសិទ្ធិ តាមគ្រប់មធ្យោបាយ ត្រូវបញ្ឈប់ជាបន្ទាន់ កងរាជអាវុធហត្ថនឹងធ្វើការស្រាវជ្រាវ និងអនុវត្តច្បាប់ចំពោះបុគ្គលណាដែលបន្តល្មើសច្បាប់នេះ។

បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងកាលពីថ្ងៃទី២៨កក្កដាម្សិលមិញនេះថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញគណនីហ្វេសប៊ុកឈ្មោះ “វិចិត្រ ផល្លា” មានដាក់រូបស្លាកសញ្ញា “អហ”។ តាមការស្រាវជ្រាវរបស់ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលបានបញ្ជាក់ថា គណនីហ្វេសប៊ុកឈ្មោះ “វិចិត្រ ផល្លា” គឺបានក្លែងយករូបសញ្ញា “អហ” ទៅប្រើប្រាស់ធ្វើឱ្យមានការភាន់ច្រឡំ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា គណនីហ្វេសប៊ុកឈ្មោះ “វិចិត្រ ផល្លា” នេះ គឺមិនពាក់ព័ន្ធនឹងយោធិននៃកងរាជអាវុធហត្ថឡើយ។ ជុំវិញករណីនេះ កងរាជអាវុធហត្ថ បាននិងកំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្កេតលើករណីបុគ្គលណាដែលយកស្លាកសញ្ញា “អហ” ទៅប្រើប្រាស់ធ្វើឱ្យមានការភាន់ច្រឡំ ឬក្នុងគោលបំណងណាមួយមកលើកងរាជអាវុធហត្ថ៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ