Connect with us

សន្តិសុខសង្គម

នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី បើកវេទិកាសាធាណៈ និងផ្សព្វផ្សាយពីផលប៉ះពាល់គ្រឿងញៀន

បានផុស

នៅ

កម្លាំងប៉ុស្ដិ៍រដ្ឋបាលនគរបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដាឆ្នាំ២០២៤ បានចុះបើកវេទិកាសាធារណៈ ផ្សព្វផ្សាយពីផលប៉ះពាល់ពីបញ្ហាក្មេងទំនើង គ្រឿងញៀន និងបញ្ហាភូមិសង្កាត់មានសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវេទិកានេះ មានប្រជាពលរដ្ឋដែលបានចូលរួមបានលើកឡើងនូវបញ្ហា និងទុក្ខកង្វល់ និងសំណូមពរ ដោយផ្ទាល់មាត់ ដើម្បីឲ្យអាជ្ញាធរធ្វើការឆ្លើយតប ដោះស្រាយ ពិសេសបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាអនាម័យបរិស្ថាន សំរាម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ ភ្លើងបំភ្លឺសាធារណៈ ជាមួយនឹងជីវភាពរស់នៅជាប្រចាំថ្ងៃរបស់ពួកគាត់។

សូមបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន ក៏បានធ្វើការផ្សព្វផ្សាយ ពីផលប៉ះពាល់គ្រឿងញៀនដល់ពលរដ្ឋ និងត្រូវសូមនិយាយថា «ទេ» ចំពោះគ្រឿងញៀន ចូលរួមលុបបំបាត់គ្រឿងញៀន ការសេពគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម គ្រឿងញៀនធ្វើឲ្យមនុស្សស្លូតក្លាយជាមនុស្សកាចសាហាវ និងធ្វើឲ្យសង្គមស្អប់ខ្ពើម៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៨ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៧ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម