Connect with us

សន្តិសុខសង្គម

កងកម្លាំង​ជលផល​កំពង់ចាម ចុះ​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​បាធាយ​និង​ស្រុក​កងមាស

បានផុស

នៅ

កំពង់ចាម ​៖ មន្ត្រី​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ចាម បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះបង្ក្រាប​បទល្មើស​ជលផល​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​បាធាយ​និង​ស្រុក​កងមាស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមាន​ការអនុញ្ញាត​ពី​លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០២៤ មន្ត្រី​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​កំ​ពង់​ចាម ដឹកនាំ​ដោយ​លោក​លី​ ស្រ៊ី នាយ​ខណ្ឌ​ស្តី​ទី​ជលផល​កំពង់ចាម បាន​សហការ​ជាមួយ អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ អាជ្ញាធរ​មូលដ្ឋាន​ពីរ​ស្រុក​មានស្រុក​កងមាស ស្រុក​បាធាយ បាន​បន្ត​ចុះ​ប្រតិបត្តិការ និង​បង្ក្រាប​បទល្មើស​ជលផល នៅតាម​ព្រែក និង​បឹង​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ស្រុក​ចំនួន​២​។

លោក​លី​ ស្រ៊ី នាយ​ខណ្ឌ​ស្តីទី​ជលផល​កំពង់ចាម បាន​បញ្ជាក់​ប្រាប់​ថា ជា​លទ្ធផល​ក្រុមការងារ​បាន​បង្ក្រាប​បាន​បួន​ករណី​ ក្នុង​នោះ​រុះរើ​កាប់បំផ្លាញចោល​វត្ថុតាង​នៃ​បទល្មើស​ជលផល​មាន ឧបករណ៍​ដាយ​ស្បៃ​មុង​ចំនួន​២៦​មាត់​, របាំង​ស្បៃ​មុង​ប្រវែង​២៦០​ម៉ែត្រ​,​បង្គោល​ចម្រឹង​ចំនួន​២៧០​ដើម​និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​៩​គីឡូក្រាម​។

ទន្ទឹម​នឹង​នេះ​ដែរ កងកម្លាំង​ជំនាញ​ជលផល​កំពង់ចាម​ បាន​ធ្វើ​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ច្បាប់​ស្តីពី​ជលផល និង​ចុះ​រុះរើ​កាប់​បំផ្លាញ​ចោល​វត្ថុ​តាង​នៃ​បទល្មើស​ជលផល​នៅ​នឹងកន្លែង​កើតហេតុ​ផងដែរ​៕

អត្ថបទ​និង​រូបភាព ​៖ ​ឡេ​ក ចាន់​ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម