សន្តិសុខសង្គម
សមត្ថកិច្ចផាកពិន័យអ្នកបើកបរម៉ូតូចំនួន ៣២ គ្រឿង ជិះបញ្ច្រាសផ្លូវ
កម្លាំងសមត្ថកិច្ចចរាចរណ៍ខណ្ឌចំការមន បានផាកពិន័យ និងអប់រំម្ចាស់ម៉ូតូ ចំនួន ៣២ គ្រឿង ដែលបើកបរបញ្ច្រាសផ្លូវនៅលើបណ្ដោយផ្លូវព្រះនរោត្តម។

ការចុះផាកពិន័យនេះធ្វើឡើងកាលពីវេលាម៉ោង ០៧ ព្រឹក ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ នៅត្រង់ចំណុចខាងមុខសណ្ឋាគារតាយម៉េងចាស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់ និងផាកពិន័យទៅកាន់អ្នកបើកម៉ូតូបញ្ច្រាសផ្លូវចំនួន ៣២ គ្រឿង ដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ កម្លាំងជំនាញធ្វើការផាកពិន័យក្នុងមួយគ្រឿងចំនួន ១០ ម៉ឺនរៀល ចំពោះមធ្យោបាយដែលបើកបរល្មើសចរាចរណ៍(បញ្ច្រាសផ្លូវ)។

សមត្ថកិច្ចបន្តទៀតថា មុននឹងឈានដល់ការផាកពិន័យនេះដែរ កន្លងមកធ្លាប់ធ្វើការអប់រំចំនួន ២ សប្តាហ៍មកហើយ ប៉ុន្តែនៅតែមានប្រជាពលរដ្ឋមួយចំនួនបើកបញ្ច្រាសផ្លូវដែលបង្កឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។
ជាចុងក្រោយ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ក៏បានប្រកាសជូនដំណឹងអំពីការផាកពិន័យ ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ តទៅ ក្នុងករណីប្រជាពលរដ្ឋនៅតែមិនរាងចាលបន្តបើកបរម៉ូតូ(បញ្ច្រាសផ្លូវ)ល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនោះ៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ