Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌព្រែកព្នៅ គ្រោងធ្វើប្រព័ន្ធលូដើម្បីរំដោះទឹកស្អុយដែលពលរដ្ឋបង្ហូរលើផ្លូវជាតិលេខ៥

បានផុស

នៅ

បន្ទាប់ពីចុះពិនិត្យជាក់ស្ដែងកាលពីថ្ងៃទី៣១កក្កដា ពាក់ព័ន្ធបញ្ហាទឹកដក់លើផ្លូវជាតិលេខ៥ ធ្វើឲ្យមានក្លិនស្អុយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅចំណុចគីឡូម៉ែត្រលេខ១៥ ភូមិដួង សង្កាត់ព្រែកព្នៅ អាជ្ញាធរខណ្ឌគ្រោងព្រែកព្នៅ គ្រោងធ្វើប្រព័ន្ធលូមួយរំដោះចូលទៅប្រព័ន្ធលូមេចៀសវាងការដក់កាន់តែខ្លាំងនៅរដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១សីហា នេះថា នៅតំបន់នោះជាកន្លែងស្រះចិញ្ចឹមត្រីគ្មានប្រព័ន្ធលូនោះទេ និងមានប្រជាពលរដ្ឋបានមកសាងសង់លំនៅដ្ឋាន ដោយនាំគ្នាបង្ហូរទឹកចូលស្រះចិញ្ចឹមត្រី។ ប៉ុន្តែក្រោយមកម្ចាស់ស្រះចិញ្ចឹមត្រី ក៏លែងអោយបង្ហូរចូលទើបប្រជាពលរដ្ឋសម្រេចនាំគ្នាធ្វើលូស្តុក ហើយបច្ចុប្បន្នលូដែលប្រព័ន្ធស្តុកទឹកមិនស្អាត បានពេញ និងបង្កអោយទឹកផុសឡើងមកលើផ្លូវដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។ លោកអភិបាលខណ្ឌបន្ថែមថា ចំណុចនេះមានប្រជាពលរដ្ឋតែប៉ុន្មានគ្រួសារប៉ុណ្ណោះដែលមិនបានយល់ដឹងពីការថែទាំអនាម័យ និងបរិស្ថាន។

លោកអភិបាលខណ្ឌបញ្ជាក់ថា ពាក់ព័ន្ធប្រព័ន្ធលូនេះ លោកនឹងធើ្វការជីកដាក់លូតូចដើម្បីជួយរំដោះទឹកដែលដក់លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិដួងនេះដោយតភ្ជាប់ទៅប្រព័ន្ធលូធំមានប្រវែងប្រហែល ៣១០ម៉ែត្រ ទៅ៤០០ម៉ែត្រ ក្នុងការជួយរំដោះទឹកក្នុងរដូវវស្សា និងមានទឹកដក់លើផ្លូវបន្តទៀត។

សូមបញ្ជាក់ថា បើតាមការលើកឡើងពីលោក សឿត ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិដួងបានប្រាប់មក កម្ពុជាថ្មី ឲ្យដឹងថាកាលពីមុនមានបឹងមួយនៅក្រោយភូមិសម្រាប់ប្រជាពលរដ្ឋបង្ហូរទឹកប្រើប្រាស់រួចចូល លុះក្រោយមកក៏មានការអភិវឌ្ឍន៍បចាក់ដីលុបបឹងនោះ ក៏ប្រជាពលរដ្ឋរស់នៅក្នុងភូមិនោះបាននាំគ្នាធើ្វលូសម្រាប់ស្តុបទឹកប្រើប្រាស់រួច តែដោយសារមានផ្ទះមួយបានបង្ហូរទឹកស្អុយចេញមកលើផ្លូវជាតិលេខ៥ ជាប្រចាំទើបធ្វើមានការដក់ទឹក និងជះក្លិនស្អុយ៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ៦ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម