សន្តិសុខសង្គម
នគរបាលចាប់ខ្លួនជនសង្ស័យ ៤ នាក់ ក្រោយវាយបុរសម្នាក់ របួសធ្ងន់
ជនសង្ស័យ ៤ នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនដល់បន្ទប់ជួល ក្រោយធ្វើសកម្មភាពយកដងវាយកូនគោលដេញវាយលើជនរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។

ការឃាត់ខ្លួននេះ កាលពីព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ ចំណុចផ្លូវលេខ ៥១៦ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ៤ នាក់ រួមមាន ៖ ទី ១.ឈ្មោះ សឿន ដារ៉ា ហៅ អឹម អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី ២.ឈ្មោះ កើត សុភក្ត្រ័ អាយុ ៣៣ ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី ៣.ឈ្មោះ រឿន ឆៃ អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី ៤.ឈ្មោះ ហ៊ុន រ៉ាយុទ្ធ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង ៤ នាក់ ស្នាក់នៅផ្ទះជួលភូមិទួលសំពៅ សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ ប៊ុន សីហា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅការ៉ាស់រថយន្តយីហោម៉ាស់ស្ទើរ ផ្លូវបេតុង សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរជាងជួសជុលរថយន្ត។
សមត្ថកិច្ចបានដកហូតម៉ូតូចំនួន ៤ គ្រឿង គឺ ម៉ាក GPX ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 1JG-4899 , ម៉ូតូ ១ គ្រឿង ម៉ាកស្កូបពី ពណ៌ស ស្លាកលេខ បាត់ដំបង 1L-9615 , ម៉ូតូ ១ គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CW-9176 , ម៉ូតូ ១ គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ភ្នំពេញ 1BN-1291 និងសម្ភារៈ ពាក់ព័ន្ធមួយចំនួនធំទៀត។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានមកឈប់ម៉ូតូលើផ្លូវចំណុចកើតហេតុចាំពួកម៉ាក ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ ហុក សេងហុង បានមកឈរមើល។ ក្នុងនោះដែរ ស្រាប់តែជនសង្ស័យមានទំនាស់គ្នា បានហៅបក្ខពួកឈ្មោះ សឿន ដារ៉ា ហៅ អឹម ,ឈ្មោះ កើត សុភក្ត្រ័ និង ឈ្មោះ ម៉ាប់ មកព្រួតយកដងវាយកូនគោលដេញវាយលើជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ រួចនាំគ្នាគេចខ្លួនបាត់។
បន្ទាប់មក សមត្ថកិច្ច បានទទួលបណ្ដឹងធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហុក សេងហុង បញ្ជូនទៅកាន់ពន្ធនាគារព្រៃ.ស។ លុះដល់ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ០២ និង ០០ នាទី កម្លាំងជំនាញខណ្ឌ បានល្បាតប្រទះឃើញជនសង្ស័យ ក៏កាក់សួរនាំ ស្រាប់តែជនសង្ស័យរត់គេចចូលផ្ទះគ្មានលេខ ចំណុចផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី ១។ ក្នុងនោះ សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ ទើបជនសង្ស័យបើកទ្វារឲ្យចូលត្រួតពិនិត្យ ក៏រកឃើញជនសង្ស័យចំនួន ០៤ នាក់ និងវត្ថុតាងមានដូចខាងលើ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចយកមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការសាកសួរចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សំណាង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក