Connect with us

សន្តិសុខសង្គម

ចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យឃុំខ្លួនមេធាវីមានងារជាឧកញ៉ាដាក់ពន្ធនាគារ PJ

បានផុស

នៅ

លោក ស សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ខុន បញ្ចសិទ្ធិ មានមុខរបរជាមេធាវីមានងារជាឧកញ៉ា ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមដីកាបង្គាប់ ជនត្រូវចោទត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ កាន់កាប់ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចក្លិបកម្សាន្ត CENTRAL X ដែលមានទីតាំងស្ថិតនៅផ្លូវរដ្ឋសភា ខាងកើតស្ថានទូតរុស្ស៊ី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។

គួររំលឹកថា កាលវេលាម៉ោងប្រមាណ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ លោក ខុន បញ្ចសិទ្ធិ និងបក្ខពួកត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនបញ្ជូនឲ្យអាវុធហត្ថរាជធានីភ្នំពេញ ក្រោយផ្ទុះអាវុធមួយគ្រាប់នៅក្នុងក្លិបកម្សាន្ដមួយកន្លែងឈ្មោះ Central.X ក្នុងមូលដ្ឋានសង្កាត់ទន្លបាសាក់ ខណ្ឌចំការមន។ ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងអាវុធហត្ថបានដកហូតអាវុធខ្លី២ដើម ដោយមួយដើមម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យកាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀតម៉ាក EKOL VOLGA ឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។

តាមប្រភពព័ត៌មានពីមេការក្លិបបានឲ្យដឹងថា មុនពេលកើតហេតុមានមនុស្សប្រុសស្រីមួយក្រុមបាននាំគ្នាចូលក្លឹបកម្សាន្ត Central.X ដោយហៅស្រា Hennessy ០២ដប មកផឹកជាមួយគ្នីគ្នា។ ស្របពេលកំពុផឹកបានបន្តិច បុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេនោះ (លោក ខុន បញ្ចសិទ្ធិ) បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង និងបានបាញ់ឡើងលើ០១គ្រាប់ផ្អើលភ្ញៀវក្នុងក្លិបរត់ជាន់ជើងគ្នា។ ភ្លាមៗសន្តិសុខក្លិបក៏រាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យតែម្ដង៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ៖ បុគ្គលិកខ្លះ យកថ្នាំពេទ្យពីមណ្ឌលសុខភាព​ទៅប្រើជាលក្ខណៈឯកជន នាំឱ្យមិនមានថ្នាំគ្រប់គ្រាន់

ព័ត៌មានជាតិ៨ នាទី មុន

ក្រសួងក្រើនរំលឹកពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សី ក្រោយរកឃើញ១ករណីទៀតនៅខេត្តស្វាយរៀង

សន្តិសុខសង្គម២៧ នាទី មុន

ចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យឃុំខ្លួនមេធាវីមានងារជាឧកញ៉ាដាក់ពន្ធនាគារ PJ

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ក្រុមហេសបូឡា ប្រកាសសង្គ្រាមធំជាមួយ អ៊ីស្រាអែល

កីឡា៤៩ នាទី មុន

អាមេរិក​ ​ឡើង​លេខ​២​តារាង​មេដាយ​អូឡាំពិក ខណៈប្រទេស​​អាស៊ាន​មិន​ទាន់ស្គាល់​មេដាយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋបាលខេត្តកណ្ដាលបំភ្លឺ ចំពោះការផ្សាយថា “បង្គោលព្រំដែនបានហែលទឹកឆ្លងទន្លេមកដុះជាប់ជញ្ជាំងសាលាឃុំខ្មែរ (ព្រែកជ្រៃ ស្រុកកោះធំ)”

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពលរដ្ឋស្រុកថ្មគោល ២២ គ្រួសារ សុំសម្ដេចទាំងទ្វេជួយកាត់ឆ្កៀលដីធ្លាប់អាស្រ័យផលជាង ២០ ឆ្នាំ

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ម៉ោង១២ ថ្ងៃត្រង់ ៥ សីហា ២០២៤ Full MV បទ«៥ សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ»  នឹងចេញជាផ្លូវការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក គាំ អ៊ន ដែលឈឺសន្លាក់ស្មាខ្លាំង  ពេលនេះបានទទួលការព្យាបាល ក្រោយបានជួប សម្តេចធិបតី នៅហាងលក់បាយមួយកន្លែង​

ព័ត៌មានជាតិ២២ ម៉ោង មុន

កត្តាប្រឈម​បង្កាត់​ពូជត្រី​តុកកែ​ ខណៈ​ត្រី​សមុទ្រ​​នេះ​មាន​ទីផ្សារ​ខ្ពស់​ និង​​តម្លៃ​ថ្លៃ​តាម​ហាង​ចិន

Sokha Hotels

ព័ត៌មានពេញនិយម