Connect with us

សន្តិសុខសង្គម

បុរសម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម សង្ស័យរថភ្លើងបុក

បានផុស

នៅ

ប្រទះឃើញ​សព​បុរស​ពោះម៉ាយ​ម្នាក់ ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម ដោយ​បែក​ក្បាល សង្ស័យ​ត្រូវ​រថភ្លើង​បុក ក្រោយពី​ផឹកស៊ី​ក្នុង​ភូមិ​ចំនួន ៣ កន្លែង ស្រវឹង​ធ្លាក់​ភ្នែក តែ​មិន​ព្រម​ចូល​ទៅ​សម្រាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១ យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២ ខែ​សីហា ឆ្នាំ ២០២៤ នៅ​តាម​ផ្លូវ​រថភ្លើង ភូមិ​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

បុរស​រង​គ្រោះ​ឈ្មោះ សារឿន មាន អាយុ ៣២ ឆ្នាំ ជា​ពោះម៉ាយ មាន​កូន ២ នាក់ មុខរបរ​កម្មករ​សំណង់ ទីលំនៅ​ភូមិ​ទួល​ត្រាច ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង​មក​ស្នាក់នៅ​ក្នុង​ការដ្ឋាន​សំណង់​ភូមិ​កើតហេតុ​ខាងលើ​ទើប​បាន​រយៈពេល ២ សប្ដាហ៍​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​ទី ១ ខែ​សីហា ក្រោយ​ពេល​ចេញពី​ធ្វើការ​សំណង់ បុរស​រង​គ្រោះ រួម​ជាមួយ​ប្អូនប្រុស​ជីដូនមួយ​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ ១ គ្រឿង នាំ​គ្នា​ដើរ​ផឹកស៊ី​ក្នុង​ភូមិ​ចំនួន ៣ កន្លែង រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក ក៏​នាំគ្នា​ទៅ​កោស​ជប់​ម្ដុំ​ជិត​ខ្លោងទ្វារ​វត្ត​ស្ងួន​ពេជ្រ។ លុះ​កោស​ជប់​រួច អត់​ព្រម​ចូល​ទៅ​សម្រាក​ទេ បន្ទាប់មក​ក៏បាន​ទិញ​ស្រាបៀ​ចំនួន ៤ កំប៉ុង និង​បុក​ល្ហុង ១ កញ្ចប់ នាំគ្នា​ទៅ​អង្គុយ​ផឹកស៊ី​នៅ​លើ​ផ្លូវ​រថភ្លើង​ត្រង់​ចំណុច​កើតហេតុ​នោះ​បន្ត​ទៀត។

ប្រជាពលរដ្ឋ​ដដែល បន្ត​ថា រហូតដល់​វេលា​ម៉ោង ១២ យប់ ថ្ងៃ​ដដែល ប្អូនប្រុស​ជីដូនមួយ​ជន​រង​គ្រោះ បាន​បបួល​ទៅ​កន្លែង​ស្នាក់នៅ​វិញ ប៉ុន្តែ​បុរស​រងគ្រោះ​មិន​ព្រម​ទៅ​ទេ ដោយ​ប្រាប់​ឲ្យ​ប្អូនប្រុស​ជីដូនមួយ​ទៅ​មុន​ទៅ ចាំ​គាត់​ទៅ​តាម​ក្រោយ។ ពេលនោះ ប្អូនប្រុស​ជីដូនមួយ​ជនរងគ្រោះ ក៏បាន​ទៅ​មុន​បាត់​ទៅ។ រហូត​ដល់​វេលា​ម៉ោង ១ យប់ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២ ខែ​សីហា ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម ដោយ​បែក​ក្បាល សង្ស័យ​ត្រូវ​រថភ្លើង​បុក ព្រោះ​នៅ​វេលា​ម៉ោង​ជាង ១២ យប់​រំលង​អធ្រាត្រ​នោះ មាន​រថភ្លើង ១ ខ្សែ បើកបរ​ចេញពី​ភ្នំពេញ ទៅកាន់​ខេត្ត​កំពត។

ក្រោយពេល​កើតហេតុ​សាកសព​បុរស​ខាងលើ​មិន​ត្រូវ​បាន​យក​ចេញពី​កន្លែង​កើតហេតុ​ភ្លាមៗ នោះ​ទេ រហូតដល់​ព្រឹក​ថ្ងៃ​ដដែល ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​រួចរាល់​ទើប​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២២ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម