Connect with us

សន្តិសុខសង្គម

សិស្សស្រី ០៥ នាក់ ត្រូវសមត្ថកិច្ចឃាត់អប់រំ ក្រោយរកឃើញបារីអេឡិចត្រូនិក

បានផុស

នៅ

អប់រំ​សិស្ស​ស្រី នៃ​វិទ្យាល័យ​បាក់​ទូក ចំនួន ០៥ នាក់ ក្រោយ​ត្រួតពិនិត្យ​រក​ឃើញ​បារី​អេឡិចត្រូនិក ក្នុង​កាបូប​ស្ពាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ព្រឹក​ថ្ងៃ​ទី ០២ ខែ​សីហា ឆ្នាំ ២០២៤ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាលវង់ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧ មករា ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ទោ ជុន ប៊ុនណាន អធិការ​នគរបាល​ខណ្ឌ ៧ មករា បាន​សហការ​ជាមួយ​នាយក​វិទ្យាល័យ បាក់​ទូក ដឹកនាំ​ដោយ​លោក​អនុ​សេនីយ៍ឯក ហែម សុផល នាយរង​ប៉ុស្តិ៍ បាន​ចុះ​រដ្ឋបាល​ត្រួតពិនិត្យ​តាម​បន្ទប់​ថ្នាក់រៀន​វិទ្យាល័យ​បាក់​ទូក។

ជាក់ស្ដែង សមត្ថកិច្ច បាន​ត្រួតពិនិត្យ​រក​ឃើញ​មាន​សិស្ស​ជក់​បារី​អេឡិចត្រូនិក បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព។ ក្នុង​នោះ សមត្ថកិច្ច ដកហូត​បាន​បារី​អេឡិចត្រូនិក ចំនួន ០២ ដើម និង​អប់រំ​សិស្ស​ស្រី ០៥ នាក់ ដោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ជក់បារី​អេឡិចត្រូនិក​បន្ត​ទៀត។

ក្រោយពី​សមត្ថកិច្ច​អប់រំ និង​ដកហូត​បារី​រួច ក៏បាន​អញ្ជើញ​អាណាព្យាបាល​មក​ទទួល​សិស្ស​ទាំងអស់​យក​ទៅ​ផ្ទះ​អប់រំ​បន្ត៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម