សន្តិសុខសង្គម
ស្ពានបាឡេឆ្លងកាត់រវាងឃុំអារក្សត្នោត ទៅឃុំទួលសំបួរ នៃស្រុកស្ទឹងត្រង់ ត្រូវបានទឹកជំនន់ទឹកភ្លៀងហូរច្រោះបាក់ស្រុតហើយ
អាជ្ញាធរខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ស្ពានបាឡេ ក្នុងឃុំទួលសំបួរនេះ គឺមិនអាចធ្វើដំណើរឆ្លងកាត់បានទេ ដោយត្រូវបញ្ចៀសការធ្វើចរាចរណ៍តាមផ្លូវផ្សេងជំនួសវិញ។
តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍បាក់ស្រុតស្ពានបាឡេនេះ កើតឡើងតាំងនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បង្កឡើងដោយសារទឹកជំនន់ទឹកភ្លៀងហូរច្រោះបាក់ស្រុត។
ស្ពានបាឡេ ដែលតភ្ជាប់ពីឃុំអារក្សត្នោត ទៅឃុំទួលសំបួរ នៃស្រុកស្ទឹងត្រង់នេះ បច្ចុប្បន្ន អាជ្ញាធរស្រុក បានផ្អាកចរាចរណ៍ហើយ មិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ ដោយផ្សព្វផ្សាយ ឲ្យបងប្អូនប្រជាពលរដ្ឋ បញ្ចៀសការធ្វើចរាចរណ៍តាមផ្លូវផ្សេងវិញ៕
អត្ថបទ៖ឡេក ចាន់ពេជ្រ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់