Connect with us

សន្តិសុខសង្គម

នគរបាលប៉ុស្ដិ៍រដ្ឋបាលឪឡោក នាំខ្លួនយុវសិស្ស២​នាក់​មកអប់រំ ករណីបំពាក់ស៊ីម៉ាំងកែច្នៃឮខ្លាំង

បានផុស

នៅ

យុវសិស្សចំនួនពីរនាក់​កំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវដោយមានបំពាក់ស៊ីម៉ាំងកែច្នៃសម្លេងឮខ្លាំងៗត្រូវបានកម្លាំង​សមត្ថកិច្ចឃាត់នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​ ដេីម្បីណែនាំអប់រំ​ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការនាំខ្លួនយុវសិស្សទាំងពីរនាក់មកអប់រំនៃនាំនេះ បានធ្វើឡើងនៅពេលដែលកម្លាំងសមត្ថកិច្ចជិះល្បាតក្នុងមូលដ្ឋាន​ នៅចំណុចផ្លូវបេតុង៤២ស្ថិតនៅ ភូមិត្រពាំងពោធិ៍​ សង្កាត់ឪឡោក បានឃើញម៉ូតូចំនួន០១គ្រឿង បេីកបរដោយយុវសិស្សចំនួនពីរនាក់​ កំពុងធ្វើដំណើរតាមផ្លូវដោយមានបំពាក់ស៊ីម៉ាំងកែច្នៃសម្លេងឮខ្លាំង ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការឃាត់អ្នកបើកបរ និងអ្នករួមដំណើរ រួមទាំងម៉ូតូខាងលើ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោកតែម្ដង។

ក្រោយពីអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់បំពង់សុីម៉ាំងកែច្នៃ សមត្ថកិច្ចបានឱ្យដោះស៊ីម៉ាំងកែច្នៃចេញ និងយកបំពង់សុីម៉ាំងដើមមកបំពាក់វិញ។

គួរបញ្ជាក់ថា​ ក្រោយសមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច​ សមត្ថកិច្ចបានហៅអាណាព្យាបាលមកធានា ដើម្បីត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ។ ជាមួយគ្នានេះ​ សមត្ថកិច្ចក៏បានអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ ព្រោះយុវជនទាំងអស់ គឺជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ៕ឮ

​អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម