Connect with us

សន្តិសុខសង្គម

ប្រព័ន្ធលូមុខកាត់ធំៗ ធ្វើឲ្យមូលដ្ឋានសង្កាត់​បឹងទំពន់ទី១​ចៀស​ផុតពីការលិចលង់ខុសពីឆ្នាំមុនៗ

បានផុស

នៅ

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូមុខកាត់ធំៗ ចាប់ពី១ម៉ែត្រកន្លះ ដល់២ម៉ែត្រកន្លះភ្លោះ របស់រាជរដ្ឋាភិបាលអាណត្តិតី៧ បានដំណើរការអនុវត្តនៅតាមបណ្តាមូលដ្ឋានស្ទើរតែរួចរាល់ ក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ដែលតែងប្រឈមការលិចលង់ខ្លាំងជាងគេបំផុតកាលពីឆ្នាំមុនៗ ត្រូវគ្រប់គ្រងបានមួយជំហ៊ាន តាមរយៈគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូមេធំៗ ទំហំចាប់ពី១ម៉ែត្រកន្លះ ដល់២ម៉ែត្រកន្លះភ្លោះ ដែលបានដាក់តាមតំបន់ងាយរងគ្រោះ។

លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលបានផ្ដល់ឲ្យចំនួន៧ធំៗ មួយចំនួនធំបានអនុវត្តរួចរាល់ និងមួយចំនួនទៀតកំពុងដំណើរការអនុវត្ត ដើម្បីជាកាត់បន្ថយពីបញ្ហាលិចលង់ក្នុងរដូវវស្សា។ លោកបន្តថា ត្បិតគម្រោងខ្លះមិនទាន់រួចរាល់ក៏ដោយ ប៉ុន្តែក្នុងមួយរយៈចុងក្រោយនេះ ទោះភ្លៀងធ្លាក់ខ្លាំង តែមិនបានបង្កជាក្តីព្រួយបារម្ភសម្រាប់ពលរដ្ឋនោះឡើយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី១ បានបង្ហាញក្តីរីករាយចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលបានគិតគូរផ្លាស់ប្តូរប្រព័ន្ធលូជូនពួកគាត់ បញ្ចៀសការលិចលង់។ ពលរដ្ឋបន្តថា ប៉ុន្មានថ្ងៃនេះត្បិតភ្លៀងធ្លាក់ខ្លាំងក៏ពិតមែន ប៉ុន្តែមិនមានការលិចលង់ដូចកាលពីពេលមុននោះឡើយ ដោយសារតែប្រព័ន្ធលូមានមុខកាត់ធំ ដែលអាចឱ្យទឹកហូរទៅបានលឿនមិនមានការជន់លិចនោះទេ។ និងសូមថ្លែងអំណរអរគុណដល់រាជរដ្ឋាលភិបាលអាណាត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាខ្ពស់សំដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល៥ឆ្នាំខាងមុខ។ រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន៥០គម្រោង សម្រាប់រយៈពេល៥ឆ្នាំ ហើយបច្ចុប្បន្នគម្រោងចំនួន១៣បាននឹងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន៖ តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ, តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពន់ និងតំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២១ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥១ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម