Connect with us

សន្តិសុខសង្គម

មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកណ្តាលចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ ​ផ្លូវគោក ដល់សិស្សានុសិស្សនៅវិទ្យាល័យកោះធំ

បានផុស

នៅ

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា​ និងអធិការកិច្ចខេត្តកណ្តាល​ សហការជាមួយអាជ្ញាធរស្រុកកោះធំ បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពី​ ចរាចរណ៏ផ្លូវគោក​ ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យ​ ហ៊ុន​ សែន​ កោះធំ ស្រុកកោះធំ ខេត្តកណ្តាល ប្រមាណជាង២០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ក្នុងពិធី លោក គា ប៊ុនថន ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានអំពាវនាវ ដល់គ្រប់ស្ថាប័នពាក់ព័ន្ធជាពិសេសអង្គភាពជំនាញត្រូវមានផែនការគ្រប់គ្រង និងអនុវត្តច្បាប់ឲ្យបានច្បាស់លាស់ និងសកម្មរួមគ្នាជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ សិស្សានុសិស្សឲ្យបានយល់ដឹងទូលំទូលាយអំពីច្បាប់ចរាចណ៍ផ្លូវគោក ជាពិសេសលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់នាថ្ងៃនេះ ក៏សូមជួយធ្វើការផ្សព្វផ្សាយបន្ត ដើម្បីចូលរួមជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

លោក គា ប៊ុនថន បានបន្តថា ដោយសារបច្ចុប្បន្ននេះការប្រើប្រាស់មធ្យោបាយក្នុងការធ្វើដំណើរមានច្រើន ដែលជាហេតុធ្វើឱ្យផ្លូវថ្នល់មានភាពមមាញឹកជាខ្លាំង ដែលតម្រូវឲ្យអ្នកធ្វើដំណើរត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ បញ្ហាចរាចរណ៍បានបង្កនូវផលវិបាកយ៉ាងធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរលើផ្លូវសាធារណៈដែលមិនបានគោរពច្បាប់ចរាចរណ៍ ហើយផលវិបាកធ្ងន់ធ្ងរក៏នៅតែកើតមានជានិច្ចចំពោះប្រជាពលរដ្ឋ ប្រសិនបើអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍។ បើយើងទាំងអស់គ្នាមិនចូលរួមគោរពច្បាប់ចរាចរណ៍ទេ នោះយើងនៅតែអាចទទួលនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ អាចបណ្ដាលអោយយើងពិការ ឬបាត់បង់ជីវិត។

លោក ឯម សត្យា អនុប្រធានការិយាល័យទំនាក់ទំនងរាជធានី/ខេត្ត បានពន្យល់ពីច្បាប់ និងផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​​ផ្លូវ​គោក ដល់សិស្សានុសិស្សឲ្យបានយល់ដឹង សំដៅចូលរួមជួយកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់​ទាំងស្រុងនូវរាល់​គ្រោះថ្នាក់ចរាចរណ៍​ក្នុងប្រទេសកម្ពុជា។ លោកក៏បានរំលឹកផងដែរថា បើស្រវឹងកុំបើកបរ បើបើកបរកុំ​ផឹងគ្រឿងស្រវឹង មុននឹងចេញដំណើរត្រូវ ពិនិត្យយានយន្ត ពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់មុនពេលចេញដំណើរអោយបានត្រឹមត្រូវ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៨ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម