សន្តិសុខសង្គម
គណៈកម្មការផ្សារកណ្ដាល ណែនាំដល់អាជីវករត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ
គណៈកម្មការផ្សារកណ្ដាលបានណែនាំដល់អាជីវករជួយថែរក្សាបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ជុំវិញផ្សារអោយមានលក្ខណៈល្អប្រសើរ និងមិនអនុញ្ញាតឲ្យដាក់សម្រាមនៅគរចោលនៅទីតាំងផ្សារទៀតនោះឡើយ។
លោក ហៀង លីម៉េង ប្រធានគណៈកម្មការផ្សារកណ្ដាល បានប្រាប់ឲ្យដឹងថា ដោយមានការណែនាំពីលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ឲ្យគណៈកម្មការផ្សារបានយកចិត្តទុកដាក់ពីបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ជុំវិញផ្សារ ជាពិសេសបញ្ហាដេប៉ូសំរាមនៅលើផ្លូវលេខ៥ កែងផ្លូវលេខ១៤៤ ត្រូវលុបបំបាត់ និងការលក់ដូរនៅលើកំណាត់ផ្លូវបេតុង និងកំណាត់ផ្លូវលេខ៥ ត្រូវបានគណៈកម្មការផ្សារចុះរៀបចំសណ្ដាបធ្នាប់ជាប់ជាប្រចាំក្នុងមួយថ្ងៃ៤ដង ណែនាំដល់អាជីវកលក់ដូរ ឲ្យចូលរួមរក្សាសណ្ដាប់ធ្នាប់ទាំងអស់គ្នាដើម្បីសោភ័ណ្ឌនៅបរិវេណផ្សារ។
ប្រធានគណៈកម្មការផ្សារកណ្ដាល បានសង្កត់ធ្ងន់ថា បញ្ហាដេប៉ូសំរាមនៅចំណុចកែងផ្សារត្រូវបានអាជ្ញាធរលុបបំបាត់ដោយជោគជ័យ និងមិនអនុញ្ញាតឲ្យអាជីវករ ឬពលរដ្ឋមានលំនៅដ្ឋាននៅជិតយកមកគរចោលដូចពេលកន្លងទៅទេ ដោយត្រូវទុកដាក់នៅតាមតូប ឬផ្ទះរៀងៗខ្លួន រង់ចាំឡានប្រមូលសំរាមមកយកទៅដាក់រថយន្តតែម្ដង និងបានដាក់កម្លាំងឈរជើងប្រចាំផងដែរ ហើយបើនោតែមានអ្នកមិនស្ដាប់តាមការណែនាំ នឹងមានវិធានការ។
អាជីវក និងពលរដ្ឋចេញចូលផ្សារកណ្ដាលសប្បាយចិត្ត និងសាទរចំពោះការលុបបំបាត់ទីតាំងដេប៉ូសំរាមនៅចំណុចកែងផ្សារ និងរំដោះផ្លូវសម្រាប់ឲ្យអតិថិជនចេញចូលផ្សារបានងាយស្រួលជាងមុនល្អប្រសើរច្រើន។
អាជីវករលក់ដូរនៅផ្សារកណ្ដាលបានសាទរ និងបង្ហាញក្ដីសប្បាយរីករាយនូវចំណាត់ការរបស់លោកប្រធានគណៈកម្មការផ្សារ ដោយលើកឡើងថា កន្លងមានគំនរសំរាមនៅចំណុចកែងផ្សារផ្លូវលេខ៥ កែងផ្លូវលេខ១៤៤ បានជះក្លិនឆ្អេះឆ្អាប ប៉ះពាល់ដល់បរិស្ថានអនាម័យក្នុងបរិវេណផ្សារ ក្រោយមានការលុបបំបាត់គំនរសំរាម និងរៀបចំសណ្ដាប់បានធ្វើដំណើរចេញចូលបាន សង្កេតឃើញបរិស្ថានអនាម័យល្អប្រសើរ ការលក់ដូរងាយស្រួលជាងមុន ដាច់ជាងមុន មានពលរដ្ឋចេញចូលច្រើនជាងមុនផងដែរ។
គណៈកម្មការផ្សារក៏សូមសំណូមពរដល់អាជីវករទាំងអស់នៅផ្សារកណ្ដាលសូមចូលរួមថែរក្សារបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ទាំងអស់គ្នា ដើម្បីសោភ័ណ្ឌភាពផ្សារ ដើម្បីទទួលភ្ញៀវជាតិ អន្តរជាតិចូលមកផ្សារកណ្ដាលបន្ថែមទៀត៕
អត្ថបទ៖ សុភា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ